វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ដំបូង​របស់​ឥណ្ឌា សាកល្បង​លើ​មនុស្ស​

181
ចែករម្លែក

​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន​Bharat Biotech​ត្រូវបាន​អនុម័ត​អោយ​សាកល្បង​លើ​មនុស្ស ដែល​ធ្វើអោយ​វា​ជា​បេក្ខជន​វ៉ាក់សាំង​ឥណ្ឌា​ទី​១ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​និយ័ត​កររ​ដ្ឋ​សំ​រាប់ការ​​ពិសោដន៍​លើ​មនុស្ស នៅពេល​ចំនួន​ឆ្លងកូវី​ដ​១៩​បន្ត​កើនឡើង​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​ជាង​១,៣​ពាន់​លាន​នាក់​នេះ​។​

​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឱសថ​ឥណ្ឌា បាន​អនុម័ត​យល់ព្រម​លើ​ការស្នើសុំ​របស់​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ការសាកល្បង​ដំណាក់កាល​ទី​១​និង​ទី​២​លើ​វ៉ាក់សាំង​Covaxin ដែល​ត្រូវបាន​ផលិត​ឡើង​ជាមួយ​វិទ្យាស្ថាន​​វីរុស​វិទ្យា​ជាតិ​ឥណ្ឌា​។​

​ការសាកល្បង​លើ​មនុស្ស​នេះ​គ្រោង​ធ្វើ​នៅ​ខែ​កក្កដា​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​។​

​ឥណ្ឌា​ដែល​នៅ​ពីក្រោយ​តែ​អាម៉េរិក ប្រេ​ស៊ីល​និង​រុស្ស៊ី ខាង​ចំនួន​ឆ្លង​ច្រើន​បំផុត​នៅក្នុង​លោក កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មិថុនា​បាន​រាយការណ៍​ការឆ្លង​ថ្មី​ចំនួន​ជាង​២០.០០០​នាក់ នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅ​​ក្នុង​ប្រទេស​នេះ​កើន​ដល់​៥៤៩.១៩៧​នាក់ ១៦.៤៨៧​នាក់​ស្លាប់ និង​ជាង​៣០០.០០០​នាក់​ជា​ពី​ជំងឺ​។​

​នៅពេល​ចំនួន​ឆ្លង​ស្ថិតក្នុង​ខ្ទង់​ម៉ឺន​រាល់ថ្ងៃ​ដូច្នេះ ពួក​អ្នកជំនាញ​ការព្រួយបារម្ភ​ថា​បណ្តា​មន្ទីរពេទ្យ​ក្នុង​ប្រទេស​មាន​មនុស្ស​ច្រើន​នេះ​នឹង​លែង​អាច​ទទួល​អ្នកជំងឺ​កូវី​ដ​១៩​បាន​។​

​រដ្ឋធានី​ញូវដែល្លី​រងគ្រោះ​ខ្លាំងជាងគេ ដោយ​មាន​អ្នក​ឆ្លង​សរុប​៧៣.០០០​នាក់​និង​ប្រមាណ​២.៥០០​នាក់​ស្លាប់ នៅ​ពេល​ពួក​មន្ត្រី​ព្រមាន​អំពី​ការខ្វះ​គ្រែពេទ្យ​។​

​ក្នុងពេល​ជាមួយគ្នា មាន​របាយការណ៍​អំពី​ការបង្កើត​មន្ទីរពេទ្យ​បណ្តោះអាសន្ន​នៅ​តាម​សណ្ឋាគារ សាល​អាហារ និង​ទូរ​រថភ្លើង​ចំនួន​៥០០៕​ប្រែ​សម្រួល​៖​វាសនា​

​ឥណ្ឌា​ទើប​ចាកចេញ​ពី​ការបិទ​ខ្ទប់​នៅ​ខែ​មិថុនា​នេះ តែ​ចំនួន​ឆ្លងកូវី​ដ​១៩​នៅ​បន្ត​កើនឡើង​។​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​នេះ នាំអោយ​មាន​ការព្រួយបារម្ភ​អំពី​ការឆ្លង​កើន​ឡើង​ផងដែរ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ