ទូត​អាម៉េរិកកត់សម្គាល់​ពី​សារសំខាន់នៃ​ការបង្កើត​មជ្ឈមណ្ឌលសន្តិភាព​អន្លង់វែង

289
ចែករម្លែក
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក​វ​.​ប៉ា​ទ្រី​ក មើម​ហ្វី​( W.Patrick Murphy ) ត្រូវ​ទទួល​ស្វាគមន៍​ដោយ​លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​ក​ម្ព​ជា លោក​លី សុខ​ឃាង នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង (​រូប ៖ ភ្នំ​ស្វាយ )​

ដោយៈ ភ្នំ​ស្វាយ​/​ឧ​ត្ត​រ​មានជ័យៈ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាម៉េរិក ប្រចាំ​កម្ពុជា លោក វ​.​ប៉ា​ទ្រី​ក មើម​ហ្វី ( W.Patrick Murphy ) បានកត់សម្គាល់​ពីសា​រសំខាន់ នៃ​ដំណើរការ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ហៅ​កាត់​ថា DC Cam ដោយ​លោក បាន​អះអាងថា រដ្ឋាភិបាល​សហរដ្ឋអាម៉េរិក គាំទ្រ​ចំពោះ​មជ្ឈមណ្ឌល​ឯកសារ កម្រិត​អន្តរជាតិ​មួយ​នេះ ក្នុងការ​កត់ត្រា ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា ខ្មែរក្រហម និង​ដោយឡែក​មួយទៀត មជ្ឈមណ្ឌល​នេះ បាន​បង្កើត​មជ្ឈមណ្ឌល សន្តិភាព​អន្លង់វែង នៅ​តំបន់​អន្លង់វែង ដែលជា​តំបន់​កាន់កាប់​ចុងក្រោយ របស់​ខ្មែរក្រហម ។​
លោក​វ​.​ប៉ា​ទ្រី​ក មើម​ហ្វី បាន​ថ្លែង​កាលពី​សៀ​ល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​ថា​ ” វា​ជា​មោទនភាព​របស់​សហរដ្ឋអាម៉េរិក ដែល​បានឃើញ​កិច្ចដំណើរការ របស់​មជ្ឈមណ្ឌល សន្តិភាព​អន្លង់វែង​នេះ ដែល​វា​បាន​នឹង​កំពុងមាន​សារសំខាន់ ដល់​ការពង្រឹង ថែរក្សា​សុខសន្តិភាព ដូចដែល​រដ្ឋាភិបាល សហរដ្ឋអាម៉េរិក និង​កម្ពុជា ចង់បាន​ដែរ ” ។​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក​វ​.​ប៉ា​ទ្រី​ក មើម​ហ្វី​( W.Patrick Murphy ) ត្រូវ​ទទួល​ស្វាគមន៍​ដោយ​លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​ក​ម្ព​ជា លោក​លី សុខ​ឃាង នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង (​រូប ៖ ភ្នំ​ស្វាយ )​


​លោក លី សុខ​ឃាង ប្រធាន​ក្រុម​មជ្ឈមណ្ឌល សន្តិភាព​អន្លង់វែង បានឱ្យដឹងថា​ មជ្ឈមណ្ឌល​នេះ បាន​ចូលមក​ធ្វើការ ជាមួយ​សហគមន៍​អន្លង់វែង ក្រោយ​សមាហរណកម្ម​ថ្មីៗ មកម្ល៉េះ គឺ​អំឡុង​ឆ្នាំ​២០០១ ។ ការងារ​ដំបូង គឺ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ ចំនួន ពីរ ទាក់ទង​តំបន់​អន្លង់វែង រួមមាន សៀវភៅ «​ប្រវត្តិសាស្ដ្រ​សហគមន៍​អន្លង់វែង តំបន់​កាន់កាប់​ចុងក្រោយ របស់​ចលនា​ខ្មែរក្រហម​» និង «​សៀវភៅ​ណែនាំ សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​»​។


លោក​បាន​បន្តថា​រដ្ឋាភិបាល​សហរដ្ឋអាម៉េរិក បាន​ចូលរួម​គាំទ្រ ដល់​កិច្ចដំណើរការ​ទាំងនេះ​។ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បាននិងកំពុង​ខិតខំ​ប្រឹងប្រែង កសាង​ការចងចាំ ការផ្សះផ្សា និង​រក្សា​សន្តិភាព ហើយ​មជ្ឈមណ្ឌល កំពុងធ្វើដំណើរ នៅលើ​គោលដៅ​ទាំងនេះ តាមរយៈ​នៃ​ការសិក្សា អំពី​សន្តិភាព និង​ការអប់រំ អំពី​អំពើ​ប្រល័យពូជសាសន៍​។


លោក​បាន​បន្ថែមថា​ បើ​និយាយ​អំពី​ការរស់នៅ ក្នុងសម័យ​ខ្មែរក្រហម គឺ​ត្រូវ​និយាយ អំពី​ការផ្សះផ្សា​។ ការអប់រំ​កូនចៅ ឲ្យ​ចេះ​អត់ឱន អធ្យាស្រ័យ ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​បើ​រៀន អំពី​ប្រវត្តិសាស្ត្រ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិញ គឺ​ត្រូវ​រៀន អំពី​ការទប់ស្កាត់ អំពើ​ប្រល័យពូជសាសន៍ ។​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក​វ​.​ប៉ា​ទ្រី​ក មើម​ហ្វី​( W.Patrick Murphy ) ត្រូវ​ទទួល​ស្វាគមន៍​ដោយ​លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​ក​ម្ព​ជា លោក​លី សុខ​ឃាង នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង (​រូប ៖ ភ្នំ​ស្វាយ )​


ចំណែក​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC Cam ) បាន​ធ្វើជា​មគ្គុទេ្ទសក៍ បង្ហាញ ក្នុងឱកាស​ទទួល​ស្វាគមន៍ ដំណើរ​ទស្សនកិច្ច​លើកដំបូង របស់លោក វ​.​ប៉ា​ទ្រី​ក មើម​ហ្វី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា អំពី​កិច្ចដំណើរការ របស់​មជ្ឈមណ្ឌល សន្តិភាព​អន្លង់វែង និង​បាន​អញ្ជើញ​ទៅ សិក្សា​ស្វែងយល់ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ផ្ទះ​តា​ម៉ុក នៅក្នុង​ទីរួមស្រុក​អន្លង់វែង និង​មួយ​ទីតាំង​ទៀត នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ផ្ទះ​តា​ម៉ុក លើ​ខ្នងភ្នំ​ដងរែក (​ពើយ​តា​រួន​) ដែលជា​មូលដ្ឋាន​រឹងមាំ ក្នុង​ការតស៊ូ​ចុងក្រោយ របស់​ខ្មែរក្រហម ហើយ​ដួលរលំ​ទាំងស្រុង នៅ​ខែមិថុនា ឆ្នាំ​១៩៩៩ ។​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក​វ​.​ប៉ា​ទ្រី​ក មើម​ហ្វី​( W.Patrick Murphy ) ត្រូវ​ទទួល​ស្វាគមន៍​ដោយ​លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​ក​ម្ព​ជា លោក​លី សុខ​ឃាង នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង (​រូប ៖ ភ្នំ​ស្វាយ )​


​លោក ឆាំង យុ បាន​បន្តថា​ ការបង្កើត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង គឺ​តំណាង​ឲ្យ​ការចាប់ផ្តើម នៃ​ការងារ​របស់​មជ្ឈមណ្ឌល ដែល​ឆ្ពោះទៅរក ការពង្រឹង​គោលដៅ នៃ​ការកសាង​សន្តិភាព ការអប់រំ និង​ទេសចរណ៍ ប្រកបដោយ​និរន្ត​ភាព​។
ឆ្លើយតប​នឹង​លោក ឆាំង យុ ,លោក វ​.​ប៉ា​ទ្រី​ក មើម​ហ្វី បាន​ថ្លែងថា ” រដ្ឋាភិបាល​សហរដ្ឋអាម៉េរិក បាន​គាំទ្រ​ដល់ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ដំណើរការ កម្មវិធី​មួយចំនួន តាមរយៈ​ក្រសួងការបរទេស និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ សហរដ្ឋអាម៉េរិក (USAID) ដើម្បី​កត់ត្រា និង​ចងក្រង​ឯកសារ​ឡើងវិញ ពិភាក្សា អំពី​អ្វីដែល​វា​បាន​កើតឡើង និង​ពង្រីក​ចំណេះដឹង​ទាំងនោះ ចូលទៅក្នុង​ស្រទាប់​ប្រជាជន​។ លោក​ទូត បាន​បន្ថែមថា ការ​ចងក្រង​ឯកសារ​ក្តី ការសិក្សា អំពី​ប្រវត្តិសាស្ត្រ​ក្តី គឺ​មិនអាច​ធ្វើឡើង នៅ​រាជធានី​ភ្នំពេញ​នោះទេ ក៏ប៉ុន្តែ​ត្រូវតែ​បានឃើញ និង​បានមក​ដល់ទី​តាំង​ផ្ទាល់ ដែល​ព្រឹត្តិការណ៍​ទាំងនោះ វា​បាន​កើតឡើង​។ កិច្ចការ​ទាំងនេះ វា​មាន​សារសំខាន់​ណាស់ ក្នុង​វិស័យ​អប់រំ និង​ការរក្សា ពង្រឹង​សន្តិភាព ។ សន្តិភាព នឹង​នាំមក​នូវ​ការរក​សាង​ជីវភាព ការលូតលាស់ អភិវឌ្ឍន៍​និង​សុភមង្គល ” ៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ