នាំ​ទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ ប្រគេន​ព្រះសង្ឃ​វត្ត​ចំនួន​៥០​នៅ​ខេត្តបន្ទាយមានជ័យ

116
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រីជាន់ខ្ពស់​និង​ប្រតិភូ ក៏​ដូច​ក្រុមគ្រួសារ​បាន​ដង្ហែ​នាំ​ទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ ប្រគេន​ព្រះសង្ឃ​វត្ត​ចំនួន​៥០ ដោយ​ពិធី​បានធ្វើ​រួម​នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់ ភូមិ​ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និង​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ព្រមទាំង​លោកស្រី ញ៉ែម សា​ខន សម្តេច​ក្រឡាហោម ស ខេង និង​ក្រុមគ្រួសារ អមដំណើរ​ដោយ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​និង ក្រុម​មកា​រងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញាធរ​មូលដ្ឋាន​នាំយក​ទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ ទៅ​វេរ​ប្រគេន​។​

​ក្នុងឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​សម្តេច​ជា​ថ្នាក់ដឹកនាំ​ជាតិ​ទាំងអស់ ប្រគេន​និង​ជូនពរ​ចំពោះ​ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ បងប្អូន​ជនរួមជាតិ​នៅ​ខេត្តបន្ទាយមានជ័យ ទាំងអស់​។

​សូមបញ្ជាក់ថា បច្ច័យ ទេយ្យទាន ទេ​យ្យ​វត្ថ និង​អំណោយ​កើត​ពី​សុទ្ធា​ជ្រះថ្លា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី​ម៉ៅ ម៉ា​ល័យ និង​ប្រតិភូ​វេរ​ប្រគេន និ​ន​ចែកជូន រួមមាន​: វេរ​ប្រគេន​ជូន​វត្ត ចំនួន​៥០ ដែល​ក្នុង​១​វត្ត ទទួលបាន ទៀនវស្សា ១​គូ ស្លា​ដក​៥​ឈុត អង្ករ ១៥០​គីឡូ មី​២​កេស​តូច ស្កសរ​១​គីឡូ តែ​១​គីឡូ ទឹក​សុទ្ធ​៥​កេស ទឹកត្រី ៥​យួរ ទឹកស៊ីអ៊ីវ​៥​យួរ ភេ​សជ្ចៈ ៣​កេស បច្ច័យ​ចំនួន​១.១០០.០០០​រៀល​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ