ឆ្នាំនេះ​ស្រុក​បរិបូរណ៍​ធ្វើ​ស្រូវ​បាន​លើស​ផែនការ​

114
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ ប្រជាកសិករ​នៅក្នុង​ស្រុក​បរិបូរណ៍​ស​ម្រេច​ធ្វើ​ស្រូវវស្សា​បាន​ចំនួន ១៨,៣១០​ហិកតា ស្មើនឹង​១០០.០៥% នៃ​ផែនការ​ចំនួន​១៨,៣០០​ហិកតា​។ ក្នុងនោះ ស្រូវស្រាល​បង្កើន​រដូវ​អនុវត្តបាន​ចំនួន​៤,២១០​ហិកតា ស្រូវកណ្តាល​អនុវត្តបាន​ចំនួន​៨,០៥៥​ហិកតា ស្រូវធ្ងន់​អនុវត្តបាន​ចំនួន​៦,០៤៦​ហិកតា​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ក្នុងឱកាស​ដែល​លោក​ប្រធាន​មន្ទីរ អមដំណើរ​លោក អម សុភា អភិបាលរង​ខេត្ត ចុះ​ពិនិត្យមើល​ការងារ​បង្ករ​បង្កើន​ផល​ស្រូវ​រដូវវស្សា និង​ការចិញ្ចឹម​សត្វ​របស់​ប្រជា​ពលរ​ដ្ខ នៅក្នុង​ស្រុក​បរិបូរណ៍ នា​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។​

​លោក ងិន ហ៊ុន បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ការងារ​បង្ករ​បង្កើន​ផល​និង​ដាំ​ដំណាំ​រួមផ្សំ​នោះ កសិករ នៅក្នុង​ស្រុក​បរិបូរណ៍ កំពុង​ជោគជ័យ​លើ​ការ​ចិញ្ចឹមសត្វ ក្រោម​ការឧបត្ថម្ភ​ពី​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី ដែល​ធន់​ទៅនឹង​ការ​បម្រែបម្រួល​អាកាសធាតុ (ASPIRE)​។ ដូចជា​កសិក​រំ​រូ ចាន់ សាមុត នៅ​ភូមិ​ល្វា ឃុំ​ពេ​ជ​ចង្វា ដែល​គាត់​អាច​រកចំណូលបាន​ចន្លោះ​ពី​១,០០០​ដុល្លារ​ទៅ​១,៣០០​ដុល្លារ​ក្នុង​មូ​យ​ខែ​។ កសិករ​គំរូ​ឈ្មោះ សេង សុវណ្ណ នៅ​ភូមិ​ស្វាយ​គយ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ចិញ្ចឹម​ទាយ​កពង ដោយ​ក្នុង​មួយថ្ងៃ​គាត់​ទទួលបាន​ពង​ទា​ចំនួន​២,០០០​គ្រាប់ លក់បាន​ក្នុងតម្លៃ​៤៥០​រៀល​ក្នុង​មួយ​គ្រាប់​។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ការចុះ​ពិនិត្យមើល​ការងារ​បង្ករ​បង្កើន​ផល និង​ការចិញ្ចឹម​សត្វ​របស់​ប្រជាកសិករ​នៅក្នុង​ស្រុក​បរិបូរណ៍​នាពេលនេះ គឺ​ក្នុង​គោលបំណង​ជម្រុញ និង​លើកទឹកចិត្ត​ដល់​ពួកគាត់​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​រួមចំណែក​ក្នុង​ការផលិត​ស្បៀង​ឲ្យ​សមស្រប​ទៅតាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ