កូ​វីដ ១៩ នៅ​កម្ពុជាៈ ថ្ងៃទី ០១ កក្កដា ជាសះស្បើយ១ នាក់ ប៉ុន្តែ​គ្មាន​អ្នក​ឆ្លង​ថ្មី​ទេ

84
ចែករម្លែក

​ដោយៈ មេសា​ ​/ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា មាន​ដូចតទៅ ៖


១. ករណី​ឆ្លង​ថ្មី ៖ គ្មាន​

២. អ្នក​ឆ្លង​សរុប ( រួមទាំង​អ្នក​ព្យាបាល​ឱ្យ​ជាសះស្បើយ​ផង ) ៖ ១៤១ នាក់ ក្នុងនោះ​ស្ត្រី ៤០ នាក់ និង បុរស ១០១ នាក់ ។​


៣. អ្នកជា​សះស្បើយ​ថ្មី ៖ ១ នាក់ គឺជា​បុរស​ជនជាតិឥណ្ឌូណេស៊ី អាយុ ២២ ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ ១៩ ចំនួន ២ លើក ។​


៤. អ្នក​ព្យាបាល​ឱ្យ​សះ​ស្បើ​សរុបៈ ១៣១ នាក់​


៥. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ ១០ នាក់ ក្នុងនោះ ស្ត្រី ១ នាក់ បុរស ៩ នាក់​


​សូមជម្រាបថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល និងអង្គការ​សុខភាព​ពិភពលោក តែងតែបាន​ក្រើនរំឭក​ដល់​សាធារណជន​នៅ​កម្ពុជា ឱ្យ​រក្សា​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដែល​ហៅថា ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ដូចជា​លាង​សម្អាត​ដៃ ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) នៅ​ឱ្យ​ឃ្លាត​គ្នា​ពី ១ ទៅ ២ ម៉ែត្រ ជាដើម ព្រោះកម្ពុជាមិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ ១៩ នៅឡើយ​ទេ ហើយ​ថា កម្ពុជាអាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ ដែល​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើកម្ពុជាធ្វេសប្រហែស ៕ Kh/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ