ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០

85
ចែករម្លែក

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏តែង​មិន​មានរឿង​រាវ​អាក្រក់​យាយី​នាំ​ពិបាក​ទប់ទល់​ដែរ​។​ទោះបីយ៉ាងណា​បើ​លោកអ្នក​ខ្លះ​កើតមាន​បញ្ហា​នោះ​តែង​លេចចេញ​មកពី​រឿង​រាវ​ចាស់​បន្សល់​ពីមុនមក​ប៉ុណ្ណោះ​។ សម្រាប់​ថ្ងៃនេះ​វិញ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​ថ្មី​នោះ​តែង​ជួប​ការលំបាក​រុលទៅមុខ​ណាស់​ហើយ បើ​ហ៊ាន​បោះទុន​ធំ​ផង​គឺ​រឹតតែ​ជួប​ការលំបាក​ណាស់​ទៅទៀត​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​រមែង​កើតការ​ឈ្លោះប្រកែក​និង​ប្រឆាំង​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រពៃ​បំផុត​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិនសូវមាន​ភាព​ភ្លឺ​ថ្លា​ពី​ដំណើរ​ជីវិត​ប៉ុន្មាន​ទេ ពិសេស​មាន រឿង​រាវ ញាំញី​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស ហើយ​អាច​បង្កជម្លោះ​ច្រើន​ដូចនេះ​បើ​មិន ចេះ​រំងាប់​ចិត្ត​ហើយ​បណ្តោយ តាម​ហិង្សា​នោះ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​ពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំខាល
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ធ្វើ​អ្វី​ក៏​មិន​សម្រេច​ដល់​គោលដៅ​និង​បើ​ធ្វើ​អ្វី​ក៏​មិនសូវ​ជឿន លឿន​ទៅមុខ​តាម​ការ​គិតទុក​នោះដែរ​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ទើប​មិនមាន​បញ្ហា​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនមាន​ច្រើន​ដូចជា​ទី​គាប់ចិត្ត​ទេ​គឺ​ចំណូល​ខ្សត់ខ្សោយ​ហើយ​ភាព​រកាំរកូស​ក៏​កើតមាន​ច្រើន​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ផ្តល់​ផល​ល្អ​ទេ​ម្ល៉ោះហើយ​គប្បី​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើងរក​ស្មាន​មិនត្រូវ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើទោះបី​មាន​ភាពរឹងមាំ​បែបណា​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​តែ​ការ​ដើរហើរ​ប្រយ័ត្ន​ត្រូវ​ជួប​រឿង​ស៊យ​ហើយ​មក​សោកស្តាយ​នៅ​គ្រា​ខាងមុខ ៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​រាល់​ឧបទ្រព​និង​បញ្ហា​អាក្រក់​ទាំងឡាយ​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរបន្តិច​វិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​គួរសម​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្ន ប្រយែង​ទើប បញ្ហា​អាក្រក់​មិន​ឈានចូល​កើត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ ដូចនេះ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ធំដុំ​ឬ​តក់ ក្រហល់​ដោយ​ក្តី​លោភលន់​បានទេ បើ​ពុំនោះ​នឹង​នាំ​ខាតបង់​ទៅវិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​កើតក្តី​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក សម្រុក​ការងារ​ឬ​បើ​មានការ​ទំនាក់ទំនង​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​ថែម ទៀត​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ​និង​ជួយ​ជ្រោម ជ្រែង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផង​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ តែង​មិន​ហុច​លទ្ធផល​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​ការប្រកប​ការងារ​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​ជួប នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ថែមទៀត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​រឿង​ជុំវិញខ្លួន​មក​អុកឡុក​យាយី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​បើ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ​ផង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​គ្នា​ល្អ​ដូច​សព្វមួយដង​៕

ឆ្នាំវក
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​ទំនាស់​ជាមួយ​អ្នកដទៃ​ណាស់​ពិសេស​កើតចេញ មកពី​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​របស់ខ្លួន​ឯង​តែម្តង​។​លោកអ្នក​ត្រូវ​ចេះ​រក្សា​ភាព​នឹងធឹង និង ស្ងប់ស្ងាត់​ជាង​នេះ​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ចំណូល​គ្រាន់​ផ្សើម​បំពង់​បើ​ពុំ​នោះទេ​ច្បាស់​ជា​រក​អង្ករ​ច្រក​ឆ្នាំង​ពុំ​គ្រាន់​ឡើយ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ពុំ​សូវ​ចុះសម្រុង​គ្នា​ដោយសារ​ម្នាក់ៗ​រឹង​មានះ​ហើយ​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​សម្រប សម្រួល​ក្នុងការ​ប្រកប​កិច្ចការ​អ្វីមួយ​ពីព្រោះថា​តែង​ទទួលជោគជ័យ​យ៉ាង​គាប់ប្រសើរ​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​ណាស់​ផង​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

ឆ្នាំច
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ឬ​ធ្វើ​អ្វីដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។​ជាមួយគ្នានេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង ទើប​ផល​ល្អ​រក្សា​នៅបាន​ជាប់​យូរ អង្វែង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មាន​សភាព​តានតឹង​ក្នុង​ការរក​ផល​ចំណូល​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយ ក្រោយ​៕

ឆ្នាំកុរ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តែងមាន​បញ្ហា​កកូរ​ផ្លូវចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល ខ្លួន​ប៉ុន្មាន​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមា សភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មិនសូវ​គាប់ប្រសើរ​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​យាយី​បន្តិច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕​