កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី​០១ ខែ កក្កដា ឆ្នាំ ២០២០

129
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(00:00) Arsenal Vs Norwich
(00:00) Bournmouth Vs Newcastle
(00:00) Everton Vs Leicester
(02:15) West Ham Vs Chelsea
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
West Ham vs Chelsea

​ក្លិប​វេស ហេម យូ​ណាយ​ធី​ត​( West Ham United) នៅតែ​ជាប់គាំង​នៅក្នុង​តំបន់​កាត់ចេញ នៅឡើយ ហើយ​ត្រូវការ​ឈ្នះ​ជា​ចាំបាច់ បើ​មិន​ដូច្នេះ​ទេ​នឹងមាន​បញ្ហា​។ បន្ទាប់ពី​ការប្រកួត កាលពី​ចុង​សប្តាហ៍ ក្រុម​នេះ​ឈរ​នៅ​លេខ​រៀង​ទី​១៧​នៅលើ​តារាង​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ត្រូវធ្វើ​ការងារ​ធ្ងន់ធ្ងរ​។ នៅពេលនេះ​ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ឆេ​ល​ស៊ី (Chelsea) ដែល កំពុង​ឡើង​ជើង​នឹង​ឈរ​នៅ​លេខ​រៀង​ទី​៤​នៅលើ​តារាង​។

​ក្រុម West Ham ឈរ​នៅក្រៅ​តំបន់​កាត់ចេញ​ដោយសារតែ​គ្រាប់​បាល់​លើស​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា ក្រុម​ប៊ូ​ណេ​ម៉ុ​ន​( Bournemouth) ដែល​ឈរ​នៅ​លេខ​រៀង​ទី​១៨​នឹង​ទម្លាក់ ពួកគេ​ទៅក្នុង​តំបន់​កាត់ចេញ ប្រសិនបើ​ពួកគេ​គេច​ផុតពី​ការ​ចាញ់​ក្រុម​ញូ​វ​ខេ​សល​យូ​ណាយ ធី​ត​( Newcastle United)​។ ក្រុម West Ham អាច​នឹង​គិតថា ពួកគេ​សំណាង​ដែល​មិន​ស្ថិត នៅ​តំបន់​កាត់ចេញ​។​

​ក្រុម West Ham មិនទាន់​ធ្វើបាន​ល្អ​នៅឡើយ​ទេ​ក្នុង​៧​ប្រកួត​ចំណោម​៩​ប្រកួត​ចុងក្រោយ គឺ​ចាញ់​តែម្តង ហើយ​រកបាន​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ​។ ក្រុម​នេះ​ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុងចំណោម ៥​ប្រកួត​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ​។ មានតែ​ក្រុម​សាវ​ហេម​តុ​ន​( Southampton) ប៉ុណ្ណោះ​ដែល រកបាន​ពិន្ទុ​តិចជាង​ក្រុម West Ham នៅក្នុង​លី​ក​។​

​ក្រុម Chelsea ធ្លាប់​ចាញ់​ក្នុងការ​ប្រកួត​ប្តូរ​ទឹកដី​កន្លងមក​ប៉ុន្តែ​ពួកគេ​កំពុងមាន​ទម្រង់​លេង​ល្អ​នៅ ពេលនេះ​។ កាលពី​ចុង​សប្តាហ៍​ពួកគេ​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​យក ឈ្នះ​លើ​ក្រុម​លៃ​សេ​ស្ទ័​រ ស៊ី​ធី​( Leicester City) ។ ក្នុង​លី​ក ពួកគេ​បាន​យកឈ្នះ​ក្រុម​អា​ស្តុ​ន វី​ល​ឡា (Aston Villa) និង​ក្រុម​ម៉េ​ន​ស៊ី​ធី​( Man City) ចាប់តាំងពី​រដូវ​កាល​បន្ត​ឡើងវិញ​។

​ក្រុម Chelsea ឈរ​នៅ​លេខ​រៀង​ទី​៤ នៅលើ​តារាង ដោយមាន ២​ពិន្ទុ​នាំមុខ​ក្រុម​វ៉ូ​ល​វេស​( Wolves) ប៉ុន្តែ​ពួកគេ​មាន​គម្លាត​១​ពិន្ទុ​ពី​ក្រុម Leicester ដែល​ឈរ​នៅ​លេខ​រៀង​ទី ៣ ។ ក្រុម​នេះ ឈ្នះ​៨​ប្រកួត​នៅក្រៅ​ទឹកដី ដោយមាន​៣១​គ្រាប់​និង​មានតែ​ក្រុម Man City ប៉ុណ្ណោះ​ដែល​រក បាន​គ្រាប់​បាល់​ច្រើនជាង​។​

​ក្រុម​នេះ​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​នៅ​គ្រប់ការ​ប្រកួត​ដោយ​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​ប្រកួត​នីមួយៗ​។​មាន​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ដែល​ពួកគេ​ចាញ់​ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ នៅក្រៅ​ទឹកដី​។ ក្រុម Chelsea អាច​បន្ត​លេង​ក្នុង​ទម្រង់​ល្អ ដោយ​យកឈ្នះ​នៅ​ពហុ​កីឡដ្ឋាន London Stadium ៕
​ទស្សន​: West Ham 1-2 Chelsea
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(00:30) Bologna Vs Cagliari
(00:30) Inter Milan Vs Brescia
(02:45) Fiorentina vs Sassuolo
(02:45) Lecce Vs Sampdoria
(02:45) Spal Vs AC Milan
(02:45) Verona Vs Parma
គូ​ល្អ​ប្រចាំ​សប្តាហ៍​
Inter Milan vs Brescia

​ក្រុម​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) មានបំណង​រក្សា​ក្តីសង្ឃឹម​ប្រជែង​យក​តំណែង​ជើងឯក​នៅពេល​ពួកគេ​ទទួលភ្ញៀវ​ប្រេ​ស​ស្យា​( Brescia)​នៅ​ក្របខ័ណ្ឌ Serie A នៅ​យប់​ថ្ងៃ​ពុធ​។ មុន​ជំនួប​ជាមួយ​ក្រុម​ប៉ា​ម៉ា (Parma) ក្រុម Inter ឈរ​នៅ​លេខ​រៀង​ទី ៣​នៅលើ​តារាង​ពិន្ទុ ដោយមាន​៧​ពិន្ទុ បន្ទាប់ពី​ក្រុម​ឡា​ហ្សូ (Lazio) ដែល​ឈរ​នៅ​លេខ​រៀង​ទី ២ និង​មាន​គម្លាត ១១​ពិន្ទុ​ពី​ក្រុម​ជូ​វេន​ទុ​ស (Juventus) ។​

​ចំណែក​ក្រុម Brescia វិញ​បន្ត​ស្ថិតនៅ​បាត​តារាង ដោយមាន​៨​ពិន្ទុ​ក្រោម​តំបន់​សុវត្ថិភាព​។ ក្រុម​ភ្ញៀវ​មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​នៅឡើយ​ទេ​ក្នុង​១៣​ប្រកួត​នៅ​ក្របខ័ណ្ឌ Serie A ហើយ​មិន​ទំនងជា​បញ្ចប់​ស្ថិតិ​នេះ​នោះទេ នៅពេល​ជួប​ជាមួយ​ក្រុម​ខ្លាំង Serie A ដែល​មិនទាន់ ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​២០​ប្រកួត​ចុងក្រោយ​។

​ក្រុម Inter ទើបនឹង​ចាញ់​១​ប្រកួត​ក្នុងចំណោម ១៤​ប្រកួត​ក្នុង​ទឹកដី​នៅក្នុង​យុទ្ធនាការ​បច្ចុប្បន្ន ហើយ​មិនទាន់​ចាញ់​នៅឡើយ​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ​ក្នុងជំនួប​ជាមួយ​ក្រុម Brescia ។​

​កន្លងមក​ក្រុម Brescia អាច​យកឈ្នះ​ក្រុម Inter ៣-១ កាលពី​ឆ្នាំ ២០១៤ ។ ស្របពេល​ជ័យ ជម្នះ​ក្រៅ​ទឹកដី​មិន​ទំនងជា​កើតមាន​ក្រុម Brescia ទទួលបាន​លទ្ធផល​ល្អ​នៅក្រៅ​ទឹកដី នៅ​រដូវ​កាល​នេះ ដោយ​អាច​រកបាន​ជ័យជម្នះ​៣​លើក​ផងដែរ​។​

​ក្រុម Inter បាន​ត្រឹម​លទ្ធផល​ស្មើ​នាពេល​ថ្មីៗ​នេះ នៅពេល​ពួកគេ​ជួប​ជាមួយ​ក្រុម Sassuolo ។ រដូវ​កាល​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ក្រុម​នេះ ចាប់ផ្តើម​ក្លៀវក្លា​ឡើងវិញ ប៉ុន្តែ​ពួកគេ​នៅ​ធ្វើ​ការងារ​ច្រើន​ទៀត ដើម្បី​អភិវឌ្ឍ​ខ្លួន​។​

​ក្រុម​នេះ​មិន​ចោល​ទម្លាប់​នៃ​ការធ្វើ​ឲ្យ​បាត់បង់​ឱកាស​មាស​ទេ​។ ប្រសិនបើ​ពួកគេ​ចង់បាន ឱកាស​តាម​ទាន់​ក្រុម Juventus នោះ ពួកគេ​យ៉ាងហោចណាស់​ក៏ត្រូវ​ឈ្នះ​ការប្រកួត​នេះដែរ ។ ខ្សែប្រយុទ្ធ លូ​កា​គុ និង ម៉ា​ទីណេស មាន​សមត្ថភាព​រក​គ្រាប់​បាល់​និង​ទម្លុះ​ប្រព័ន្ធ​ការពារ​ល្អៗ នៅ​តំបន់​អឺរ៉ុប​។​ចាំ​មើលថា តើ​ក្រុម​ណាមួយ​មាន​សមត្ថភាព​រកបាន​៣​ពិន្ទុ​បន្ថែមទៀត​នៅ​រាត្រី ថ្ងៃ​ពុធ​នេះ​៕
​ទស្សន​: Inter Milan 2-0 Brescia
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(00:30) Alaves Vs Granada
(00:30) Valencia Vs Atl. Bilbao
(03:00) Real Betis Vs Villarreal
(03:00) Valladolid Vs Levante