លោកតា​អាយុ​ជាង ១០០ ឆ្នាំ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩

192
ចែករម្លែក

ការ​ជាសះស្បើយ​ពី​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ របស់​បុរស​ជនជាតិ​អេ​ត្យូ​ពី ម្នាក់​ដែល​គេ​ជឿថា​មាន​អាយុ​យ៉ាងហោចណាស់ ១០០ ឆ្នាំ គឺជា​រឿង​អច្ឆរិយៈ​ស្ទើរ​មិនគួរ ឱ្យ​ជឿ​។​នេះ​បើ​យោងតាម​វេជ្ជបណ្ឌិត​មួយរូប​ដែល​បាន​ព្យាបាល​គាត់​ប្រាប់​សារព័ត៌មាន BBC​។

​ក្រុមគ្រួសារ​របស់លោក​តា អា​បា ទី​ឡា​ហ៊ុន វ៉ូ​ល​ដេ​មី​ខា​អែល (Aba Tilahun Woldemichael) និយាយថា គាត់​មាន​អាយុ ១១៤​ឆ្នាំ​ដែល​អាចធ្វើឱ្យ​គាត់​ក្លាយជា​បុរស​ចំណាស់​ជាងគេ​បំផុត នៅលើ​ពិភពលោក ដែលជា​សះស្បើយ​បី​ជំងឺ​នេះ​។ ទោះជា​យ៉ាងណា​គ្មាន​សំបុត្រកំណើត ដើម្បី​បញ្ជាក់​ពី​អាយុ​ពិត​របស់គាត់​ទេ​។​

​ជាទូទៅ មនុស្ស​ដែលមាន​អាយុ​លើសពី ៨០​ឆ្នាំ​ត្រូវបាន​ចាត់ទុកជា​មនុស្ស​ដែល​ងាយ​រងគ្រោះ បំផុត ប្រសិនបើ​ពួកគាត់​ឆ្លង​វីរុស​នេះ​។

​ពេលនេះ​លោកតា ដែលជា​បព្វជិត​សាសនា​គ្រិស្ត​និកាយ​អ័​រ​តូ​ដុ​ក្ស៍ (Orthodox) រូបនេះ​កំពុង ទទួល​ការ​មើលថែ​ពី​ចៅប្រុស​របស់គាត់​។

​គាត់​បាន​ប្រាប់ BBC ថា “​កាល​ខ្ញុំ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខ្ញុំ​បាន​បួងសួង​ដល់​ព្រះ​សុំឱ្យ សុខភាព​ខ្ញុំ​រឹងមាំ​ឡើងវិញ​។ ខ្ញុំ​យំ​និង​អធិស្ឋាន​ដល់​ព្រះ​សុំ​ប្រទេស​នេះ​ទាំងមូល​រួច​ផុតពី​វីរុស ដ៏​កាច​សាហាវ​នេះ​”៕ ប្រែ​សម្រួលៈ​ខុម​