ការបែងចែក​ការមើល​ថែ​ទៅតាម​ប្រភេទ​នៃ​ទារក​

162
ចែករម្លែក

ទារក​គឺ​ចែកចេញ​ជាច្រើន​ប្រភេទ​ណាស់ មានដូចជា ៖ ទារក​ដែល​កើត​គ្រប់​ខែ កើតមុន​ខែ ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ និង​មិនបាច់ ហើយ​នៅមាន​ជាច្រើន​ប្រភេទ​ទៀត ដូចនេះ​ការ មើល​ទាំង​ក៏ត្រូវ​តែ​ចែក​ទៅតាម​ប្រភេទ​នៃ​ទារក​ដែរ​។ តើ​គួរតែ​មើលថែ​ដូច​ម្តេចទៅ​?

ទារក​ដែល​កើតមុន​ខែ និង​មាន​ជំងឺ​បេះដូង​
​ទារក​ប្រភេទ​នេះ អ្នក​គួរតែ​មើលថែ​ឱ្យបាន​ប្រយ័ត្ន ព្រោះ​សុខភាព​កូន​ឆាប់​នឹងមាន​បញ្ហា ណាស់​នៅពេលដែល​អ្នក​ថែ​មិន​បានល្អ​ដោយសារតែ​ប្រព​ន្ធ័​ការពារ​រាងកាយ​កូន​នៅ​មិនទាន់ មាន​ភាពរឹងមាំ ហើយ​សួត​កូន​ក៏មាន​កម្លាំង​ខ្សោយ​ដែរ ជាហេតុ​អាចធ្វើឱ្យ​ពិបាក​ដកដង្ហើម​។​

កូន​ដែល​មិន​បៅ​ទឹកដោះ​ម្តាយ​
​អ្នក​ក៏​ត្រូវតែ​ប្រយ័ត្ន​ពី​ទារក​ប្រភេទ​នេះដែរ ព្រោះ​នៅពេលដែល​គេ​មិន​បៅ​ទឹកដោះ​ម្តាយ នោះ​សុខភាព​គេ​នឹង​មិនមាន​ភាពរឹងមាំ​ដូច​ទារក​ដទៃ​ឡើយ​ដោយសារតែ​នៅក្នុង​ទឹកដោះ​ម្តាយ មាន​សារធាតុ​ដែល​អាចជួយ​ការពារ​កូន​មិន​ងាយ​មាន​ជំងឺ​ផ្តាសាយ ថែមទាំង​អាច​ការពារ សួត​កូន​ទៀតផង ដូចនេះ​ប្រសិនជា​កូន​មិនបាន​បៅ នោះ​អ្នក​គួរតែ​មើលថែ​គេ​ឱ្យបាន​ប្រយ័ត្ន​។​

ទារក​ប្រុស​
​កូនប្រុស​ងាយ​នឹងមាន​ការស្លាប់​មួយ​រំពេ​ធ​លើ​គ្រែ​ដោយ​មិនដឹង​ខ្លួន​ណាស់ ដូចនេះ​អ្នក​គួរតែ មើល​គេ​ឱ្យ​បានល្អ​នៅពេលដែល​គេ​គេង​លក់ ដោយ​មិនត្រូវ​ឱ្យគេ​គេង​ផ្កាប់​នោះទេ​ព្រោះនេះ​ជា មូលហេតុ​ដែល​ងាយ​ធ្វើ​ឱ្យគេ​ពិបាក​ដកដង្ហើម ជា​ហេតុដែល​អាចធ្វើឱ្យ​កូនអ្នកមាន​គ្រោះថ្នាក់ ជាខ្លាំង​។​

អាកាសធាតុ​ប្រែប្រួល​
​នៅពេលដែល​ត្រជាក់ អ្នក​មិនគួរ​ឱប​កូន​ខ្លាំង​នៅពេល​គេង​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់ ការដកដង្ហើម​របស់​កូន ហើយក៏​មិនត្រូវ​ដណ្តប់ភួយ​ឱ្យ​កូន​ច្រើន​ជាន់​ដែរ ព្រោះ​វា​អាចធ្វើឱ្យ​កូន ថប់ដង្ហើម​បាន​។​

ទារក​ដែល​ទើបនឹង​កើត​
​ទារក​ដែល​ទើបនឹង​កើត អ្នក​មិនត្រូវ​ដាក់​ឱ្យគេ​គេង​ជាមួយ​បងៗ​របស់គេ​ទេ​ព្រោះ​នៅពេលដែល បងៗ​របស់គេ​គេង​មិនដឹង​ខ្លួន អាចដាក់​ដៃ​ប៉ះ​ត្រូវ​ប្អូន ឬ​ត្រូវ​ច្រមុះ​ប្អូន​ដែល​ធ្វើ​ឱ្យគេ​មិនអាចដកដង្ហើម​បានឡើយ​៕ ដោយៈ health.com.kh