ចិន​ផ្តល់​ប្រាក់​កម្ចី​១,៣​ពាន់​លាន​ដុល្លារ​ដល់​ប៉ា​គី​ស្ថាន​

218
ចែករម្លែក

​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ពេល​ថ្មីៗ​នេះ​ទទួលបាន​ប្រាក់​១ ពាន់​លាន​ដុល្លារ​ពី​ធនាគារពិភពលោក​(World Bank) និង​៥០០​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(Asian Development Bank )​ដើម្បី​ជួយ​ប្រទេស​នេះ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ធនាគារ​រដ្ឋ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​(State Bank of Pakistan )​ក៏​បាន​ទទួល​ប្រាក់​ចំនួន ១,៣​ពាន់​លាន​ដុល្លារ​ដែល​ជា​ការផ្តល់ប្រាក់​កម្ចី​ពី​ធនាគារ​ចិន​ដ៏​ច្រើន​ទី​៣​របស់​ខ្លួន​ពី​ប្រទេស​ចិន ក្នុង​រយៈពេល​​តែ​២​សប្តាហ៍​ប៉ុណ្ណោះ​។​

​កាលពីដើម​ខែ​នេះ​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​ព្រម​ផ្តល់​ប្រាក់​កម្ចី​ចំនួន​២​កម្ចី​ដែល​មាន​តម្លៃ​សរុប ៥០០ លាន​ដុល្លារ​ដើម្បី​គាំទ្រ តម្រូវការ​បន្ទាន់​របស់​រដ្ឋាភិបាល​ប៉ាគី​ស្ថាន​ដើម្បី​ការពារ​ផលប៉ះពាល់​សង្គម​​និង​សេដ្ឋកិច្ច​ដែល​មាន​ភាព​ធ្ងន់ធ្ងរ ។​

​បំណុល​ជំពាក់​បរទេស​របស់​ប៉ា​គី​ស្ថាន​បាន​កើនឡើង​ដល់​១០៩,៩ ពាន់​លាន​ដុល្លារ​កាលពី​ខែ​មីនា​ឆ្នាំ ២០២០ ៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ជួប​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន ខាន់​នៅ​ទីក្រុង​ប៉េកាំង កាលពី​ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម