សេដ្ឋីហូលីវូដជាប់គុកនិងជនរងគ្រោះ សុំតុលាការយល់ព្រមលើសំណងចំនួនជាង១៨លានដុល្លារ

160
ចែករម្លែក

ស្ត្រីជាច្រើននាក់ ដែលនិយាយថាពួកនាងត្រូវបានរំលោភឬធ្វើបាបដោយលោកហាវី វេនស្តាញ កំពុងស្នើសុំចៅក្រមសហព័ន្ធដើម្បីយល់ព្រមលើការទូទាត់សំណងចំនួន ១៨,៨៧៥ លានដុល្លារ ដែលពួកគេបានឈានដល់ការព្រមព្រៀងជាមួយនឹងសេដ្ឋីភាពយន្តអាប់យសរូបនេះ។

បច្ចុប្បន្ននេះលោកវេនស្តាញកំពុងបំពេញការជាប់ពន្ធនាគាររយៈពេល ២៣ ឆ្នាំចំពោះបទឧក្រិដ្ឋផ្លូវភេទនៅឯពន្ធនាគារដែលមានសន្តិសុខខ្ពស់បំផុតនៅរដ្ឋញូវយ៉ក។

ចៅក្រមសង្កាត់អាម៉េរិក អាល់វីន ហេឡឺស្តាញ កាលពីឆ្នាំមុនបានទាត់ចោលនូវបណ្តឹងភាគច្រើន ដែលរួមមានទាំងការចោទប្រកាន់ពីការរំលោភច្បាប់ស្តីពីអំពើទុច្ចរិតនិងពុករលួយ។ អ្វីដែលនៅសេសសល់គឺបណ្តឹងប្រឆាំងនឹងហាវី វេនស្តាញខ្លួនឯងចំពោះការរំលោភច្បាប់ស្តីពីការការពារជនរងគ្រោះពីការជួញដូរ។

មនុស្សដែលដឹងអំពីស្ថានការណ៍នេះបាននិយាយនៅគ្រានោះថា លោកវេនស្តាញបានឈានដល់កិច្ចព្រមព្រៀង ៤៧ លានដុល្លារដើម្បីដោះស្រាយបណ្តឹងរដ្ឋប្បវេណីជាច្រើនប្រឆាំងនឹងគាត់នៅក្នុងខែធ្នូ ដោយប្រាក់ទាំងនោះនឹងត្រូវបង់ដោយក្រុមហ៊ុនធានារ៉ាប់រងរបស់គាត់។ មនុស្សទាំងនោះនិយាយថាប្រហែលមួយភាគបីនៃប្រាក់ទាំងអស់នោះនឹងបង់ថ្លៃដល់មេធាវី។

កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា តារាសម្តែងនិងអតីតបុគ្គលិកក្រុមហ៊ុនជាង ៣០ នាក់នឹងជួយចេញលុយសំណងនេះ ដែលមិនតម្រូវឱ្យលោកវេនស្តាញសារភាពអំពើខុសឆ្គងឬបង់លុយណាមួយដោយផ្ទាល់នោះឡើយ។

លក្ខខណ្ឌនៃដំណោះស្រាយគឺបង្កើតដំណើរការ២តង់ដើម្បីកំណត់ថាតើស្ត្រីម្នាក់ៗនឹងទទួលបានប្រាក់ប៉ុន្មាន។ ការបង់ប្រាក់សំណងមានចាប់ពី ៧.៥០០ ដុល្លារដល់ ៧៥០.០០០ ដុល្លារ អាស្រ័យលើទំហំនៃការរងគ្រោះរបស់ស្ត្រីនីមួយៗ៕ ដោយ៖ កញ្ញាដាលីស

លោកហាវី វេនស្តាញ