តារាហ្វេសប៊ុក ម៉ែ រួយ ទោះបីរវល់ ស្ទើររកពេលសម្រាកគ្មានក៏មិនចោលការងារមនុស្សធម៌

133
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ជាតារាហ្វេសប៊ុក ដែលទទួលបានការគាំទ្រខ្លាំងផ្នែក មនុស្សធម៌ ម៉ែរួយ ដែលមានប្រជាប្រិយភាព និងជាគ្រូបង្គោល ជួយលើកទឹកចិត្ត ដល់មនុស្ស ទាំងឡាញ អោយចេះ ក្បួនជំនួញប្រកបដោយជោគជ័យ។ បន្ថែមពីនេះ ទៀត ក្រុមហ៊ុន ម៉ែរួយ ក៏តែងតែចែករំលែកក្តី ស្រឡាញ់ជួយដល់ ការងារមនុស្សធម៌ នៃសង្គមជាតិ ស្ទើរគ្រប់ទិសទី គួរអោយកត់សម្គាល់។ ជាក់ស្តែងថ្មីៗ នេះ ក៏បានធ្វើកិច្ច ការមួយ ជាមួយសហការី នាមន្ទីរពេទ្យ« កុមារអង្គរ» ផងដែរ។

ជាក់ស្តែងកាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី បាននាំយក ថវិកា ពីការរួមទឹកចិត្តគ្នា របស់សប្បុរសជន សរុបចំនួន បួនម៉ឺនមួយពាន់ប្រាំបួនរយម្ភៃ ដុល្លារ (៤១៩២០ ដុល្លារ) ប្រគល់ជូន ដល់មន្ទីរពេទ្យ« កុមារអង្គរ» នាខេត្តសៀមរាប។ អំណោយ ប្រកបដោយ ទឹកចិត្ត ជ្រះថ្លា នេះ ជាប្រយោជន៏ ដើម្បីទុកដល់ខាងមន្ទីរ ពេទ្យ បានចាត់ចែង ប្រើប្រាស់សកម្មភាព ផ្សេងៗនៃសេវាព្យាបាលដល់ កុមារកម្ពុជា អោយបានទាន់ពេលវេលា ព្រោះកុមារ ទាំងនោះជា សសរទ្រូងជាតិយើងនាអនាគត។

សូមរំលឹកថា នេះ មិនមែនជាលើកទី១ នោះទេ ដោយរាប់មិនអស់ ដែលម៉ែរួយ និងគ្រូ បង្គោល សមាជិក កូនក្រុម រួមគ្នាបំពេញទាន សន្សំកុសលធ្វើ អោយចិត្តជ្រះថ្លាក្នុង នោះ ធ្លាប់ ចុះជួយសង់ក្លោងទ្វារវត្តសាលារៀនជនទីទាល់រហូតទទួលបាន ការលើក សរសើរពីសង្គមផងដែរ។

សូមជម្រាបថា អ្នកគ្រូរួយជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង​ Rouy Infinity Co.,ltdដែល មានរហ័សនាមថា ម៉ែរួយ​ MaeRouy បានផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័សរយៈពេល ត្រឹមតែមួយឆ្នាំ​ អាចកសាងជិវិតថ្មីបានដោយមិនគួរអោយជឿ​។មកទល់ពេលនេះម៉ែរួយ មានក្រុមហ៊ុនមួយដ៏ល្បីល្បាញ​ មានលុយ​ ឡាន​ វីឡា​ដ៏ស្គឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ ល្បី ល្បាញ​ មានអ្នកគាំទ្រនិង​ហ្វេនស្រលាញ់មែរួយរាប់សែននាក់​។ ម៉ែរួយមានឈ្មោះល្បី យ៉ាង ខ្លាំងទៅលើការបង្រៀនច្បាប់ស្រូបទាញ​ ពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាព បាក់ទឹកចិត្ត​ ជួយអោយមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គដែលកើតឡើងចំពោះ មុខ អោយឈានទៅរកគោលដៅដ៏ធំបំផុតរបស់ខ្លួន​។ ម៉ែរួយ​ជាមនុស្ស​ដំបូងគេដែល ជាអ្នកហ៊ានចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា​ អាចនិយាយអ្នក គ្រូមានភាពក្លាហាននិងតាំងចិត្តខ្ពស់​ ទោះបីគេជេរថាឡប់ថាឆ្កួតក៏អ្នកគ្រូនៅបន្តប ង្រៀន ច្បាប់ស្រូបទាញ​ ខណៈដែលអ្នកយល់ច្បាប់ស្រូបទាញផ្សេងៗមិ​នហ៊ាន ចេញ ចែករំលែក៕