ពិធី​ការិនី​មួយរូប ចំណាយលុយ​ចែក​ម៉ូតូ ទូរស័ព្ទ និង​ច​ញ្ចៀ​ន​មាស​

306
ចែករម្លែក

​ភ្នំពេញ​៖ ពិធី​ការិនី មាស សុវណ្ណ​រតនា ហៅ “​រតនា​” កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ធ្វើឱ្យ​មហាជន​និង​មិត្ត​សិល្បៈ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ នាង​បាន​ចំណាយលុយ​ជា ច្រើន​បង្កើត​កម្ម​វិធីចែក​រង្វាន់​ម៉ូតូ ទូរ​សព្ទ​ដៃ​និង​ច​ញ្ចៀ​ន​មាស​យ៉ាង​ចម្លែក​។

​ពិធី​ការិនី​រូបនេះ​បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ គឺជា​កម្ម​វិធីចែក​រង្វាន់​ដល់​អតិថិជន​និង​អ្នក​ដែល​គាំទ្រផលិតផល​របស់​នាង ។

​រតនា បាន​បញ្ជាក់ថា ដូច​ការសន្យា​សម្រាប់​អតិថិជន​និង​អ្នកគាំទ្រ​របស់​ផលិតផល​របស់​នាង នាង​ធ្វើការ​ផ្តល់រ​ង្វាន់​ជូន​អតិថិជន​ណា ដែល​សំណាង​ពិតប្រាកដ មិន​សម្តែង​មិន​បោកប្រាស់ ឡើយ​។

​សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណ​រតនា ក្នុង​ឆ្នាំ​២០១៩ នាង​តែងតែ​ទទួលបាន​ការងារ ជា​ពិធី​ការិនី​ជាប់​រហូត និង​ធ្វើការ​ស្នូល​រាល់​ថ្ងៃជា​អ្នក​ទីផ្សារ​ហើយ​អ្វីដែល​ពិសេស​សម្រាប់​នាង នោះ នាង​មក​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាញ ជាមួយនឹង​ក្រុមហ៊ុន​គ្រឿងសម្អាង NNP​។ ក្រោយមក​ចាប់តាំងពី​ដើមឆ្នាំ​២០២០ នាង​កាន់​តែមាន​ភាពជឿជាក់ និង​ទុកចិត្ត​ហើយ​នាង​បោះ ទុន​រាប់សិប​ម៉ឺន​ដុល្លារ បោះទុន​ជាមួយ​អ្នកជំនួញ​ស្រី​ដ៏​ល្បី អ្នកស្រី ទ្រី​ដា​ណា ក្លាយ​ម្ចាស់​ប្រេន NUNA រហូត​ទទួលបាន​ការគាំទ្រ​មានកូន​ក្រុម​និង​តំណាង​ចែកចាយ​រហូត​ជាង​៧០០​នាក់ ទូរ​ទាំង​ប្រទេស​។

​ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ​ក្នុងសង្គម ហើយ​ជា​ភិ​រ​យា​ល្អ​ដែល​ខំ​ប្រឹងរក ទុកដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ របស់ទំនើប ខណៈ​នាង​ជា​កូនស្រី​អាជីវករ​នៅ​ខេត្តកំពត​។

​តារា​រូបនេះ​កន្លងមក​នាង​បាន​បរិច្ចាក​ថវិកា​ផ្ទាល់​ជួយ​ដល់​អ្នកមាន​ជីវភាព​ក្រីក្រ​ត្រូវបាន​មហា ជន​សរសើរ​ថា នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង​ចូលរួម​សកម្មភាព​សប្បុរសធម៌​ក្នុងពេល មាន​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩​ផ្ទុះឡើង​ផងដែរ​៕ ដោយៈ បូ​រិ​ន​