​ប្តី​ផ្សារ​ដំបូលផ្ទះ​ប្រពន្ធ​ចាក់​ប្រេងសាំង​វាល់​លក់​បណ្តាលឱ្យ​ឆេះ​របួស​ម្តាយ​និង​កូន​

97
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​រួម​នឹង​កូនតូច​ម្នាក់ទៀត​បានរ​ងរ​បួស​រលាក​ពេញ​ខ្លួន​ក្នុង​ហេតុការណ៍​ឆេះ​ប្រេងសាំង​កាលពី​ព្រឹក​ថ្ងៃទី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​នៅ​ភូមិ​កំពង់​បា​ស្រូវ​ត្បូង ឃុំ​ជលសា ស្រុក​ជល​គិរី​ខេត្តកំពង់ឆ្នាំង​។​ស្ត្រី​រងគ្រោះ​ឈ្មោះ​ណែម​ឡា​អាយុ​៣៧​ឆ្នាំ​និង​កូនប្រុស​ម្នាក់ទៀត​ឈ្មោះ​សាំង​គឹម​ស៊ន់​អាយុ​៣​ឆ្នាំ​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មូលហេតុ​នៃ​ការឆេះ ផ្តើមចេញពី​បុរស​ជា​ប្តី​កំពុង​ផ្សារ​ដំបូលផ្ទះ ស្របពេលនោះ​មាន​គេ​មក​ទិញ​ប្រេងសាំង​ស្ត្រី​ជា​ប្រពន្ធ​ចាក់​សាំង​វ៉ាល់​លក់​ក៏​បណ្តាលឱ្យ​ឆាបឆេះ​ទាំង​ម្ដាយ​ទាំង​កូន​កូន​តែម្តង​។​ចំពោះ​សាំង​ដែល​ឆាបឆេះ​នោះ​មាន​ចំនួន​៣​កាន និង​សាំង​ដប​តូចៗ​ចំនួន​៥០​ដប ។​

ប្រភព​បាន​បញ្ជាក់ថា​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​កុមារា​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យ​គន្ធបុប្ផា​ហើយ រីឯ​ស្ត្រី​ជា​ម្ដាយ​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​៕S/​