​បាតុភូត​បី​បង្កើន​ឥទ្ធិពល​ព្រម​គ្នា​ធ្វើឱ្យមាន​ភ្លៀង​ច្រើន​នៅ​ថ្ងៃ​ទ​៤​កក្កដា​

264
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​បាតុភូត​បី​បង្កើន​ឥទ្ធិពល​ព្រម​គ្នា​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អំឡុង​ថ្ងៃទី​៣​និង​ទី​៤​ខែកក្កដា​ក្នុង​ក្រ​ន​ខណ្ឌ​ទូទាំងប្រទេស​។​ជាមួយគ្នានេះ​នៅលើ​ផ្ទៃសមុទ្រ​ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​រលក​សមុទ្រ​ខ្ពស់ៗ​ប្រជា​នេសាទ​និង​អ្នកដំណើរ តាម​សមុទ្រ​សូមជ្រាប​ជា​ដំណឹង​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​ថា​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូស​កាត់​លើ​ប្រទេស​កម្ពុជា​បាន​បង្កើន​ឥទ្ធិពល​ព្រម​ពេល​ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់បោក​មក​កាន់តែខ្លាំង​ធ្វើឱ្យមាន​ភ្លៀង​ធ្លា​ក់រាយ ច្រើន នៅ អំឡុង​ថ្ងៃទី​៣​និង​ទី​៤​ខែកក្កដា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា​ខ្យល់មូសុង និរតី​បាន​បង្កើន​ឥទ្ធិពល ឯ​សម្ពាធ​ទាប​មួយ​នៅលើ​ភាគ​ខាងជើង​ប្រទេស​ឡាវ​ជា ច្រើន​ថ្ងៃ​ហើយ​បាន​រំ​កឹ​ល​ចុះក្រោម​(​ត្បូង​) ។​ស្រប​នឹង​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូស​កាត់​លើ​កម្ពុជា​ទន្ទឹមគ្នានេះ​សម្ពាធ​ទាប​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក៏បាន​រំ​កឹ​លម​ក​កៀក​នឹង​ឆ្នេរ​ប្រទេស​វៀតណាម​មុននឹង​រលាយ​ទៅវិញ​បាន​តុ​ភូត​ទាំងបី​នេះ​នឹង​នាំឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ទូទាំងប្រទេស​នៅ​អំឡុង​ថ្ងៃទី​៤​ខែ កក្កដា នោះ​។​

​ទោះជា​យ៉ាងណា​លោក​ចាន់​យុ​ត្ថា​បញ្ជាក់ថា​ភ្លៀង​រដូវវស្សា​រយៈពេល​កន្លងទៅនេះ​មិនទាន់​ធ្វើឱ្យមាន​ទឹក​ច្រើន​នៅតាម​បណ្តា​ប្រព័ន្ធធារាសាស្ត្រ​នៅឡើយ​ទេ​គឺ​ភ្លៀង​បាន​ត្រឹម​ធ្វើឱ្យ​សើម​ដី​មិនឱ្យ​ដំណាំ​ងាប់​ប៉ុណ្ណោះ​។​ចំណែក​ស្ថានភាព​ទឹកទន្លេ​វិញ​គឺ​ជន់​ឡើង​យឺត​ជាង​ឆ្នាំ​ធម្មតា​រយៈពេល​ប្រហែល​១​ខែ​ទៀតហើយ​។​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​បាន​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​០១​ដល់​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​ថា​ខ្យល់មូសុង​និរតី​បក់​ខ្លាំង​ជាមួយនឹង​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​។​បង្កើន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៦​ទៅ​២៧​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ​។​
​សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨​ទៅ​៣០​អង្សា​សេ​។​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា ពី ២៥ ទៅ ២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី ២៧​ទៅ​២៩​អង្សា​សេ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​នៅ​អំឡុងពេល​ខាងលើនេះ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅ​ទូទាំងប្រទេស​។​នៅលើ​ផ្ទៃសមុទ្រ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ៗ អ្នកដំណើរ​សមុទ្រ​។​ប្រជា​នេសាទ​ជ្រាប​ជា​ដំណឹង​និង​ជាពិសេស​សូម​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ពី​បា តុ​ភូត ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​ដែល​អាច​កើតមាន​ជាយថាហេតុ​៕S/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម