កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ព្រហស្បតិ៍ ទី​០២ ខែ កក្កដា ឆ្នាំ ២០២០

106
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(00:00) Sheffield Utd Vs Tottenham Hotspur
(02:15) Mancester City Vs Liverpool
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Manchester City Vs Liverpool

​ក្រុម​លី​វឺ​ភូ​ល​( Liverpool) នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Etihad នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្រាប់ ការប្រកួត​ក្នុង​លី​ក​ជាមួយ​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​(Manchester City) ។ ដោយ​ឈរ​នៅលើ​កំពូល តារាង​និង​ទទួលបាន​តំណែង​ជា​ក្រុម​ជើងឯក​លី​ក​ប្រចាំ​រដូវ​កាល​២០១៩/២០​នេះ​រួចហើយ​បន្ទា ប់​ពី​ក្រុម City ចាញ់​ក្រុម Chelsea នោះ ក្រុម Liverpool នឹង​ទទួលបាន​កិ​តិ្ត​យក​ធំ​ធេ​ញ​ណាស់​។

​បច្ចុប្បន្ន​ក្រុម Man City ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​ពិន្ទុ ដោយ​តាម​ពីក្រោយ​ក្រុម Liverpool ២៣​ពិន្ទុ ជា​រឿង​អាម៉ាស់​មួយ​សម្រាប់​ពួកគេ​បើ​និយាយ​ដល់​គុណភាព​របស់​ក្រុម​។​

​ទោះបីជា​យ៉ាងណា ក្រុម Liverpool ធ្វើ​បានល្អ​មែនទែន​នៅ​រដូវ​កាល​នេះហើយ​ពួកគេ​នៅតែ អាច​បំបែក​ឯតទគ្គ​កម្ម​ពិន្ទុ​ចាស់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ City​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​រក្សា​ឯតទគ្គ​កម្ម​ដែល​ពួកគេ​បាន​សាង​កាលពី​រដូវ​កាល​មុន​។​

​ប៉ុន្តែ​ក្រុម City ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​ទេ អំឡុងពេល​ជួប​ជាមួយ​ក្រុម Liverpool ខណ​: ពេល​គ្រូបង្វឹក​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ដឹកនាំ ហើយ Man City អាច​យកឈ្នះ​ក្រុម Liverpool តែមួយ​លើក​គត់​ក្នុងចំណោម​ជំនួប​៦​លើក​កន្លងមក​ក្នុង​ម៉ោង​ប្រកួត​ធម្មតា​។ ប៉ុន្តែ​ថា ជំនួប​លើក​នេះ​គឺជា​ការផ្តល់​រស់ជាតិ​ថ្មី​មួយទៀត​ដល់​ក្រុម ហង្ស​ក្រហម Liverpool ។​
​ ​
​ក្រុម City ធ្លាប់​ឈ្នះ ២-១ កាលពី​រដូវ​កាល​មុន ហើយ​បន្ត​លើក​ពាន​ជើងឯក​ដោយ​លើស​ក្រុម Liverpool ត្រឹមតែ​១​ពិន្ទុ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នោះ​គឺជា​រឿង​កន្លង​ហួស ហើយ​វា​មិន​ឆ្លុះបញ្ចាំង​នៅ ក្នុងការ​ប្រកួត​នៅពេលនេះ​ទេ ។ ប្រាកដ​ណាស់ ក្រុម City ចង់​សងសឹក​ក្រុម Liverpool ។​

​ក្រុម Liverpool ទើបនឹង​ចាញ់​មួយ​ប្រកួត​គត់​នៅក្នុង​លី​កនៅ​រដូវ​កាល​នេះ គឺ​ការប្រកួត​ចាញ់ ក្រុម​វ៉េ​ត​ហ្វ​ត​( Watford) នៅក្រៅ​ទឹកដី ហើយ​វា​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​ការបិទ​ប្រទេស​។ ក្រុម​នេះ​បន្ត​ប្រកួត​ស្មើ​ជាមួយ​ក្រុម​អេ​វឺ​តុ​ន​( Everton) ។ ដូច្នេះ​មានន័យថា ពួកគេ​មិនទាន់ ស្គាល់​ពាក្យ​ថា ឈ្នះ​ទេ​ក្នុង​២​ប្រកួត​ជាប់​គ្នា​។​

​ក្រុម​ហង្ស​ក្រហម​ធ្លាប់​បាត់​ពិន្ទុ​មួយលើកទៀត​ផងដែរ​នៅពេល​ពួកគេ​បាន​ត្រឹម​ស្មើ​១-១​ជាមួយ​ក្រុម​បិសាច​ក្រហម Man Utd នៅ​ទឹកដី Old Trafford ។ ក្រុម Liverpool អាច​រក្សា​ឃ្លី​ន ស៊ីត​បាន​៦​លើក​នៅក្នុង​៨​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម City ដែល​អាច​រកបាន ១៦​គ្រាប់​នៅក្នុង​ទឹកដី​។ ដូច្នេះ​ការប្រកួត​នេះ​ពិតជា​ល្អមើល​ណាស់​។ ចាំ​មើលថា តើ​ក្រុម​ណា មួយ​អាចធ្វើ​បានល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕
​ទស្សន​: Man City 1-2 Liverpool
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(00:30) Atalanta Vs Napoli
(02:45) Roma Vs Udinese
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Atalanta Vs Napoli

​ក្រុម​ខ្លាំង​នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A គ្រោង​នឹង​ជួប​ប្រកួត​គ្នា​ជាថ្មី​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅពេល​ក្រុម​កំពូល​ពីរ​ជួបគ្នា​គឺ អា​តា​ឡាន​តា​(Atalanta) និង​ណា​ប៉ូ​លី​( Napoli) ត្រូវ​ប្រឈមមុខ ដាក់គ្នា​នៅ​ពហុ​កីឡដ្ឋាន Gewiss Stadium in Bergamo​។​

​ក្រុម​ម្ចាស់ផ្ទះ Atalanta បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយមាន​៥៧​ពិន្ទុ​និង​ឈរ​នៅ លេខ​រៀង​ទី​៤ ស្របពេល​ក្រុម Napoli ឈរ​នៅ​លេខ​រៀង​ទី​៦​ដោយមាន​៤៥​ពិន្ទុ​។ ប្រព័ន្ធ ប្រយុទ្ធ​ល្អ ប៉ុន្តែ​ខ្សែការពារ​មិនសូវ​ល្អ​ក៏​ធ្វើ​ឲ្យ​ក្រុម​នេះ​មាន​បញ្ហា​ច្រើន​ដែរ​។ ក្រុម​នេះ​មាន សមត្ថភាព​រកបាន​គ្រាប់​បាល់​ច្រើន ប៉ុន្តែ​ក៏​របូត​ច្រើន​ដែរ ហើយ​វា​គឺជា​អ្វីដែល​ត្រូវ​រៀនសូត្រ​។​

​នៅក្នុង​បី​ប្រកួត បន្ទាប់ពី​ការចាប់ផ្តើម​ការប្រកួត​ឡើងវិញ ក្រុម Atalanta បានចាប់ផ្តើម​កសាង​ពី អ្វីដែល​ពួកគេ​នៅសល់ ដោយ​រកបាន​គ្រាប់​បាល់​ច្រើន​គ្រប់គ្រាន់​និង​រក្សាបាន​ឃ្លី​ន​ស៊ីត​២​លើក​។ ក្រុម​នេះ​រកបាន​១០​គ្រាប់​ក្នុង​បី​ប្រកួត​និង​របូត​វិញ​៥​គ្រាប់​ផងដែរ​។​

​ក្រុម Atalanta មិនសូវ​ជា​ស្រណុក​ចិត្តនឹង​ប្រព័ន្ធ​ការពារ​ប៉ុន្មាន​ទេ ហើយ​សម្រាប់​ការប្រកួត​ជា មួយក្រុម Lazio ពួកគេ​របូត​គ្រាប់​បាល់​២​គ្រាប់​នៅក្នុង​១២​នាទី​ដំបូង​។ ប៉ុន្តែ​ដោយសារតែ​ខ្សែ ប្រយុទ្ធ​ល្អ ពួកគេ​ដណ្តើមបាន​៣​គ្រាប់​មកវិញ​។​

​ប្រឈមមុខ​នឹង​ក្រុម Napoli ដែល​ធ្វើ​បានល្អ​ចាប់តាំងពី​សកម្មភាព​កីឡាករ​ចាប់ផ្តើម​ឡើងវិញ នោះ ដូច្នេះ​វា​គឺជា​ការ​ប្រជែង​ដ៏​ពិតប្រាកដ​មួយ​។ ក្រុម Atalanta មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ​នៅឡើយ​ទេ​ក្នុង​៨​ប្រកួត​មុន​ជំនួប​នេះ ហើយ​ឈ្នះ​ទាំង​៦​ប្រកួត​ចុងក្រោយ​។​

​ក្រុម​នេះ​បាន​ប្រកួត​ស្មើ​១​ក្នុងចំណោម​៨​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។ ក្នុង​១០​ប្រកួត​ចុងក្រោយ ពួកគេ​អាច​រក្សា​ឃ្លី​ន​ស៊ីត​មួយ​លើក ប៉ុន្តែ​អាច​រកបាន​គ្រាប់​បាល់​ទាំងអស់​។​

​ក្រុម Napoli មាន​ស្ថិតិ​ល្អ បន្ទាប់ពី​ការចាប់ផ្តើម​ជាថ្មី ហើយ​ពួកគេ​អាច​យកឈ្នះ​ក្រុម ជូ​វេន​ទុ​ស (Juventus) ដើម្បី​លើក​ពាន Coppa Italia ហើយ​បន្ទាប់ពីនោះ ពួកគេ​បាន​យកឈ្នះ​ក្រុម Hellas Verona និង SPAL​។​

​ក្រុម​នេះ​នៅតែ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ បន្ទាប់ពី​ចាប់ផ្តើម​ការប្រកួត​ឡើងវិញ​ហើយ​មាន ប្រព័ន្ធ​ការពារ​ល្អ ហើយ​រក្សាបាន​ឃ្លី​ន​ស៊ីត​ពីរលើក​ក្នុង​បួន​ប្រកួត​ចុងក្រោយ​។​

​ក្រុម Napoli ក៏​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ផងដែរ​ក្នុង​៩​ប្រកួត​នៅ​គ្រប់ការ​ប្រកួត​ស្របពេល នៅ​ក្របខណ្ឌ Serie A ក្រុម​នេះ​ឈ្នះ​៥​ប្រកួត​ចុងក្រោយ​ហើយ​រកបាន​យ៉ាងហោចណាស់ ២​គ្រាប់​។​

​ទោះបីជា​យ៉ាងណា ក្នុង​២០​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​៣ ប្រកួត​ប៉ុ​ណោះ្ណ ។ ក្រុម Napoli ឈ្នះ​លើ​ក្រុម Hellas Verona ក្នុង​ប្រកួត​ទី​៤ របស់ខ្លួន​ហើយ ប្រាកដ​ណាស់ ពួកគេ​នឹងធ្វើ​បានល្អ​ជាថ្មី​សម្រាប់​ការប្រកួត​នេះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ អាចធ្វើ​បានល្អ​ជាង​៕
​ទស្សនៈ Atalanta 1-1 Napoli
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(00:30) Erbar Vs Osasuna
(00:30) Real Socieda Vs Espanyol
(03:00) Real Madrid Vs Getafe