លោក ហ្វ្រែ​ង ឡាំ​ផាត បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា ឆេ​ល​ស៊ី កំពុង​ចរចា​នាំយក​កីឡាករ អែន​ជេ​ល ហ្គោ​ម៉េ​ស

99
ចែករម្លែក

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែលថា កីឡាករ អែន​ជេ​ល ហ្គោ​ម៉េ​ស (Angel Gomes) នឹងចូលរួម​ជាមួយ​ក្លិប​ឆេ​ល​ស៊ី (Chelsea) ដោយ​ឥត តម្លៃ​ខ្លួន​ផ្ទេរ​។​

​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​បាន​ចប់​កិច្ចសន្យា​បន្ទាប់ពី​ខកខាន​មិនបាន​ទទួល​យក​ការបន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័ យូ​ណាយ​ធី​ត​( Manchester United) ។​

​សេចក្តីរាយការណ៍​កាល​ពីថ្ងៃ​ច័ន្ទ​បាន​លើកឡើងថា ក្លិប Chelsea គ្រោង​នឹង​នាំយក​និង​ព្រម ព្រៀង និង​លក្ខខណ្ឌ​ជាមួយនឹង​កីឡាករ​យុវជន​រូបនេះ ប៉ុន្តែ​គ្រូបង្វឹក​លោក Lampard បាន​ច្រានចោល​ការចរចា​នាំយក ហ្គោ​ម៉េ​ស មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge ។​

​តាម​ព័ត៌មាន​ថា ហ្គោ​ម៉េ​ស បាន​ច្រានចោល​សំណើ​របស់​ក្លិប Man United ជាមួយនឹង​ប្រាក់ ឈ្នួល ២៥.០០០ ផោន​ក្នុង​មួយ​សប្តាហ៍ ហើយ​កាលពី​ថ្ងៃ​ច័ន្ទ លោក អូ​ឡេ ហ្គា​ន់​ណា​សូល ស្យែ​រ (Ole Gunnar Solskjaer) សារភាពថា ហ្គោ​ម៉េ​ស គ្រោង​នឹង​ចាក​ចេញពី​ក្លិប United ។​

​គ្រូបង្វឹក​រូបនេះ​បាន​អះអាង​កាលពី​សប្តាហ៍​មុន​ថា លោក​នៅមាន​សង្ឃឹម​ចំពោះ ហ្គោ​ម៉េ​ស ដែលជា​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​២០១៧ ហើយ​ដែល​បាន​ហ្វឹកហាត់​ជាមួយ​ក្លិប​នេះ តាំងពី​អាយុ​៦​ឆ្នាំ​នោះ​ថា នឹង​ទទួលយក​កិច្ចព្រមព្រៀង​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អែន​ជេ​ល ហ្គោ​ម៉េ​ស (Angel Gomes)