រ៉​យ ឃី​ន កំពុង​ចរចា ដើម្បី​ក្លាយជា​អ្នកចាត់ការ​បន្ទាប់​រប​ស់​ក្រុម ជម្រើសជាតិ អា​ហ្សែ​បៃ​សង់​

114
ចែករម្លែក

លោក រ៉​យ ឃី​ន (Roy Keane) កំពុង​ចរចា ដើម្បី​ក្លាយជា​អ្នកចាត់ការ បន្ទាប់​របស់​ក្រុម​អា​ហ្សែ បៃ​សង់​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត The Sun ។​

​វីរ​បុស​បាល់ទាត់​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត (Manchester United) រូបនេះ​ចង់​ត្រឡប់ មកកាន់​ការងារ​ចាត់ការ​វិញ បន្ទាប់ពី​ចាកចេញ​ពី​តួនាទី​ជា​ជំនួយការ​គ្រូបង្វឹក​នៅ​ក្លិប Nottingham Forest កាល​ពីមួយ​ឆ្នាំមុន​។​

​អា​ហ្សែ​បៃ​សង់​បានចាត់ទុក​គ្រូបង្វឹក​វ័យ​៤៨​ឆ្នាំ​រូបនេះ គឺជា​ជម្រើស​ដំបូង ដើម្បី​ដឹកនាំ​ពួកគេ ចូលរួម​លេង​នៅ​ក្របខ័ណ្ឌ Nations League ។​

​ក្រុម​ជម្រើសជាតិ​នេះ​ស្ថិតក្នុង​ពូ​ល C ហើយ​មានឱកាស​ជាប់​លេង​បន្តទៀត ខណៈ​ពួកគេ ព្យាយាម​កសាង​កេរ្តិ៍ឈ្មោះ​។ គេ​និយាយថា ក្រុម​អា​ហ្សែ​បៃ​សង់​នឹង​ផ្តល់​ចម្លើយ​ពីរ​ថ្ងៃ​ទៀត ខណៈ​កំពុង​ស្វែងរក​អ្នក​ស្នង​តំណែង​គ្រូបង្វឹក នី​កូ​ឡា ជូ​សេ​វី​ច (Nikola Jurcevic) ។​

​ឃី​ន ត្រូវបាន​គេ​ស្គាល់​ថា ជា​គ្រូបង្វឹក​ដែលមាន​ច​រិ​ក​ឆេវរ​ឆាវ ខណៈពេល​លោក​ធ្វើជា​អ្នកវិភាគ បាល់ទាត់​ឲ្យ​ទូរទស្សន៍ Sky Sports បន្ទាប់ពី​កីឡា (David de Gea) បាន​សាង​កំហុស​អំឡុង ពេល​ប្រកួត​ជាមួយ​ក្រុម Tottenham ក្នុង​ប្រកួត​ដំបូង​ចាប់តាំងពី​ការវិលត្រឡប់​មកកាន់​វិស័យ បាល់ទាត់​វិញ​។​

​ឃី​ន បាន​និយាយថា “​ខ្ញុំ​មាន​ភាព​តក់ស្លុត​ចំពោះ​គ្រាប់​បាល់​នោះ​។ ខ្ញុំ​បាន​ទស្សនាការ​ប្រកួត បាល់ទាត់​ច្រើន​ឆ្នាំ ប៉ុន្តែ​ខ្ញុំ​ពិតជា​ក្តៅ​ចិត្តនឹង​រឿងនេះ​ណាស់​។ ខ្ញុំ​មិន​ជឿថា លូក ស (Luke Shaw) តែ​តបាល់​ឡើងលើ​បែបនេះ​ទេ​ហើយ​ខ្ញុំ​ធុញទ្រាន់​ចំពោះ​អ្នកចាំទី​របៀប De Gea នេះ​ណាស់​”​។​

​រ៉​យ ឃី​ន បាន​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​កាលពី​ឆ្នាំ ២០០៦ ហើយ​ភ្លាមៗ​នោះបាន​ទទួលយក ការងារ​ជា​គ្រូបង្វឹក​នៅ​ក្លិប Sunderland ។ ក្រោយមកទៀត​លោក​បាន​ចំណាយពេល​ពីរ​ឆ្នាំ ជាមួយ​ក្លិប Ipswich Town មុនពេល​ក្លាយជា​ជំនួយការ​លោក ម៉ា​ទីន អូ​នី​ល (Martin O’Neill) ៕ ប្រែ​សម្រួល ពិសិដ្ឋ​

លោក រ៉​យ ឃី​ន (Roy Keane)