ទីក្រុងញូវយ៉កបន្តហាមឃាត់ការ ទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន ដើម្បីទប់ស្កាត់ការផ្ទុះ រាលដាលកូវីដ១៩

228
ចែករម្លែក

អភិបាលក្រុងញូវយ៉ក លោក ប៊ីល ដេប្លាស៊ីអូ និងអភិបាលរដ្ឋញូវយ៉ក លោក អ៊ែនឌ្រូ ខូម៉ូ បាននិយាយកាលពីថ្ងៃពុធទី១កក្កដាថា ការបរិភោគអាហារក្នុងភោជនីយដ្ឋាន ក្នុងទីក្រុងញូវយ៉កនឹងត្រូវពន្យារពេលដោយសារការបារម្ភថាវានឹងបង្កឱ្យមានការរីករាលដាលនៃវីរុសកូរ៉ូណា។

លោកដេប្លាស៊ីអូ សមាជិកបក្សប្រជាធិបតេយ្យ បាននិយាយថា លោកមានការព្រួយ បារម្ភថា ប្រសិនបើទីក្រុងស្វាគមន៍ការទទួលទានអាហារនៅក្នុងទីធ្លាព័ទ្ធជិត នៃភោជនីយដ្ឋាន វានឹងអាចមានការកើនឡើងនូវជំងឺកូវីដដូចដែលបានឃើញ កើនឡើងឥឡូវនេះនៅក្នុងរដ្ឋដទៃទៀត។

លោកបន្តថា “និយាយដោយស្មោះ សូម្បីមួយសប្តាហ៍មុន ខ្ញុំសង្ឃឹមថាយើងអាច ធ្វើអ៊ីចឹងបាន។ ប៉ុន្តែព័ត៌មានដែលយើងទទួលបានពីទូទាំងប្រទេសគឺកាន់តែ អាក្រក់ទៅៗគ្រប់ពេលវេលា”។

លោកខូម៉ូបាននិយាយថា ការហាមឃាត់មិនឱ្យបរិភោគអាហារនៅខាងក្នុងភោជនីយដ្ឋាននឹងត្រូវដាក់កំហឹតតែនៅត្រឹមទីក្រុងញូវយ៉កប៉ុណ្ណោះ ជាកន្លែងដែលគាត់បានត្អូញត្អែរថាការអនុលោម តាមគោលការណ៍ណែនាំដើម្បីរក្សាគម្លាតពីគ្នាកំពុងធ្លាក់ចុះ។ លោកអភិបាល ដែលជាសមាជិកបក្សប្រជាធិបតេយ្យដែរនោះ បាននិយាយថា “អ្វីៗផ្សេងទៀត នឹងបន្តដដែល ហើយអ្វីៗផ្សេងទៀតកំពុងបន្តនៅទូទាំងរដ្ឋ។ នេះគឺជាការកែប្រែ តែមួយគត់របស់ទីក្រុងញូវយ៉ក ពីព្រោះនិយាយដោយស្មោះទៅវាជាបញ្ហា ដែលត្រូវបានប្រកាសភាគច្រើននៅក្នុងទីក្រុងញូវយ៉ក”។

លោកដេប្លាស៊ីអូនិយាយថា ការទទួលទានអាហារនៅខាងក្រៅភោជនីយដ្ឋាន ដែលបានចាប់ផ្តើមប្រហែល ២ សប្តាហ៍មុន អាចបន្តបានដដែល។ លោកនិយាយថា ភោជនីយដ្ឋានចំនួន ៦.៦០០ នៅក្នុងទីក្រុងបានដាក់ពាក្យសុំការអនុញ្ញាតឱ្យ បម្រើដល់ភ្ញៀវនៅខាងក្រៅ ហើយលោករំពឹងថានឹងមានភោជនីយដ្ឋាន ច្រើនទៀតដាក់ពាក្យសុំបែបនេះ៕ ដោយ៖ កញ្ញាដាលីស/Ha

ការទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន មិនទាន់អនុញ្ញាតបានទេនៅទីក្រុងញូវយ៉ក

ទីតាំងផ្សាយពាណិជ្ជកម្ម