ហេង គីម​ហ្គិ​ច បង្ហាញ​រូប​សម្រស់​ជាថ្មី

247
ចែករម្លែក

​ភ្នំពេញៈ តារា​សម្តែង​កញ្ញា ហេង គីម​ហ្គិ​ច ហៅ អូន​ហ្គិ​ច បានធ្វើឲ្យ​អ្នកគាំទ្រ​និង​ជាពិសេស​ប្រុសៗ កាន់តែ​ចាប់អារម្មណ៍​លើ​នាង​ខ្លាំង​ឡើង​ដោយសារតែ​នាង​បង្ហាញ​រូប​សម្រស់​ស៊ិច​ស៊ី​នៅពេល​ចុះ​ហែល​ទឹក​អាង​ជាទី​មនោ​រម្យ​។​

​ក្នុង​អាងទឹក​កម្សាន្ត​ធំ​មួយ​ តារា​សម្តែង​ស្រី​វ័យក្មេង​កញ្ញា ហេង គីម​ហ្គិ​ច បាន​ហែល​បណ្តែត​ខ្លួនបញ្ចេញ​នូវ​ដងខ្លួន​ដ៏​ស្រលូន បង្អួត​សម្រស់​របស់​នាង ហើយ​ជាពិសេស​ស្លៀក​ឈុត​ហែលទឹក​បញ្ចេញ​សាច់​សខ្ចី​។ រូបថត​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​រូប​ក្នុង​អាង​ហែល​ទឹក កាលពី​ថ្ងៃទី​២៨ ខែមិថុនា​កន្លងទៅ កំពុងតែ​ទាក់ទាញ​អ្នកគាំទ្រ ហើយ​ជាពិសេស​ប្រុសៗ​នាំគ្នា​ពេញចិត្ត​នឹងរូបរាង​របស់​នាង​តែម្តង​។

​កញ្ញា ហេង គីម​ហ្គិ​ច បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ​ឱ្យដឹងថា ការពិត សម្រាប់​នាង​នៅ​ខាងក្រៅ​វិញ គឺ​ធម្មតាៗ មិនសូវ​ស្លៀកពាក់​ស៊ិច​ស៊ី​អី​ខ្លាំង​ទេ​។ ប៉ុន្តែ​ទើបលើក​នេះ​នាង​ចង់​ហែល​ទឹក​លេង ក៏​ចង់​ស្លៀក​បែបនេះ​ម្តងថា តើ​ស្អាត​ប៉ុនណា​ឬ​រាង​នាង​ស្អាតយ៉ាងណា​ដែរ​? នាង​ក៏​អរគុណ​ដល់​អ្នកគាំទ្រ​នាង ហើយ​ចូលទៅ​សរសើរ​លើ​រូប​របស់​នាង​។

​សូមបញ្ជាក់ថា តារា​សម្តែង​កញ្ញា ហេង គីម​ហ្គិ​ច ហៅ អូន​ហ្គិ​ច ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ផ្តើមចេញពី​តួ​សម្តែង​ធម្មតា រហូត​ក្លាយជា​តួ​ស្រី​មានការ​ចាប់អារម្មណ៍ និង សរសើរ​ពី​បណ្តា​អ្នកដឹកនាំ​រឿង​ជាច្រើន​។

​ទាំង​រូប​សម្រស់ និង សមត្ថភាព​របស់​នាង​ក៏មាន​ទីផ្សារ​គ្រាន់បើ​លើ​ការថត​ស្ប៉ត និង​វី​ដេ​អូចម្រៀង​។ ថ្មីៗ​នេះនាង​ក៏បាន​ដើរតួ​ក្នុង​រឿង​ភាគ “​ម្ចាស់​ស្នេហ៍​គ្រង​បេះដូង​” ដែល​កំពុងតែចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​លេខ​៥៕ ដោយៈ បូ​រិ​ន​/Ha