កត្តា​ប្រឈម អ្វីខ្លះ​ធ្វើ​ឲ្យ បុរស​ផលិត​មេជី​វិត​ឈ្មោល ធ្លាក់ចុះ​

144
ចែករម្លែក

មេជី​វិត​ឈ្មោល​តិច​មានន័យថា ទឹកកាម​ដែល​បាញ់​ចេញ​ក្នុងពេល​ឈានដល់​ចំណុច កំពូល​នៃ​ការ​រួមភេទ មាន​មេជី​វិត​តិចជាង ចំនួន​ធម្មតា​។ ការដែល​មាន​មេជី​វិត​ឈ្មោល​តិច​បែបនេះ ជា​មូលហេតុ​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ស្ត្រី​មិន​ងាយ​មាន​ផ្ទៃពោះ​បាន ដោយសារ តែ​ចំនួន​មេជី​វិត​ឈ្មោល​មិនអាច​រលាយ​ចូលគ្នា​ជាមួយ​មេជី​វិត​ញី​បាន​។ ទោះបីជា​យ៉ាង ណាក៏ដោយ បុរស​ជាច្រើន​ដែលមាន​មេជី​វិត​ឈ្មោល​ទាប​នៅតែ​អាច​មានកូន​បាន​ដដែល​។​

​មាន​កត្តា​ប្រឈមមុខ​មួយចំនួន​ដែល​ជាប់ទាក់ទង​នឹង​ការថយចុះ​របស់​មេជី​វិត​ឈ្មោល​នេះដែរ​ដូចជា​៖

​- ការជក់បារី​
​- ញ៉ាំ​គ្រឿង​ស្រវឹង​
​- ការប្រើប្រាស់​ថ្នាំញៀន​
​- ធាត់​ជ្រុល​
​- ធ្លាប់មាន ឬ​កំពុងមាន​ការបង្ក​រោគ​មួយចំនួន​ក្នុង​ខ្លួន​
​- ប៉ះពាល់​នឹង​ជាតិពុល​
​- ពងស្វាស​មាន​កម្តៅ​ខ្លាំងពេក​
​- កំពុងតែ​មានការ​ប៉ះទង្គិច​នឹង​ពងស្វាស​
​- ការប៉ះពាល់​នឹង​ជាតិពុល​
​- កើតមក​មាន​បញ្ហា​មិនអាច​មានកូន​បានតែ​ម្តង​
​- កំពុង​តែមាន​ជំងឺ​ក្នុង​ខ្លួន​ដូចជា ដុំ​សាច់ និង​ជំងឺ​រ៉ាំរ៉ៃ​
​- កំពុងតែ​ព្យាបាល​ជំងឺមហារីក​ដូចជា​ការបាញ់​កាំរស្មី​
​- ធ្លាប់ធ្វើ​ការវះកាត់​ក្នុង​ពោះ អាង​ត្រគាក ឬ​ចង​បំពង់​ទឹកកាម​
​- ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​ពង​ទោ​ក​៕ ដោយៈ health.com.kh​