គេង​បែបណា ទើប​អាច​ក្លាយជា​នារី​ដ៏​ស្រស់ស្អាត​ជាទីបំផុត​ទៅ​?

130
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​នៃ​ការ​គេង ដែល​អាចធ្វើ​ឲ្យ​អ្នក​ស្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​នៅក្នុង​អាហារ​ពេល​ល្ងាច​របស់​អ្នក មិនគួរ​ឲ្យ​ប្រៃ​ពេក​នោះទេ​។ ជាពិសេស អ្នក​មិនគួរ​ញ៉ាំ​ស្រា និង​ទឹក​ច្រើន​នៅពេល​យប់​ឡើយ ទើប​ក្រោយ​ពេលដែល​អ្ន្ក​ក​ក្រោក​ពី​គេង​មិន​កើតមាន​អាកា​រៈ ហើម​បាន​។​

​មុនពេល​ដែល​អ្នក​ចូល​គេង ម្សៅ​ដែល​អ្នក​ផាត់​ពី​ព្រឹក អ្នក​គួរតែ​លាង​សម្អាត​ឲ្យ​ស្អាត​ដោយ មិនគួរ​ឲ្យ​បន្សល់ទុក​លើ​មុខ​អ្នក​សូម្បីតែ​បន្តិច​ឡើយ ព្រោះ​បើ​អ្នក​លាង​មិន​ស្អាត​មុខ​អ្នកនឹង អាច​បំផ្លាញ​យ៉ាង​ងាយ​។​

​អ្នក​គួរតែ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​មុនពេល​ចូល​គេង ដោយ​ទឹក​នោះ​មិនគួរ​ក្តៅ​ពេក​ទេ ព្រោះ​អាច ធ្វើ​ឲ្យ​ជើង​អ្នក​ងាយ​រលាក​។ ក្រោយ​ពេលដែល​អ្នក​ត្រាំ​ជើង​រាល់​យប់នោះ​ឈាម​ក្នុង​រាងកាយ អ្នកនឹង​ដើរ​ស្រួល ដោយ​ធ្វើ​ឲ្យ​អ្នក​ស្អាត​ជាខ្លាំង​។​

​អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ​មុនពេល​ចូល​គេង ព្រោះ​វា​អាចធ្វើ​ឲ្យ​រំសាយ​អារម្មណ៍​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ស្ងប់ នោះ​អ្នកនឹង​ងាយ​គេង​លក់​ជាទីបំផុត​។ ដូចនេះ​អ្នកនឹង​អាច​គេង បាន​ស្រួល ដោយ​អាច​រក្សា​សម្រស់​អ្នក​ឲ្យ​កាន់តែ​ស្អាត​។​

​នៅពេលដែល​អ្នក​គេង អ្នក​គួរតែ​បិទ​ភ្លើង ព្រោះ​បើ​មាន​ពន្លឺ​ចាំង​ត្រូវ​ស្បែក​អ្នកនឹង​អាចធ្វើ​ឲ្យ ស្បែក​អ្នក​ងាយ​ឡើង​ស្នាម​អ៊ុច​ខ្មៅ​ណាស់​។ ដូចនេះ អ្នក​គួរតែ​បិទ​ភ្លើង​ឲ្យ​អស់​ដើម្បី​រក្សា​ស្បែក អ្នក​ឲ្យ​នៅ​ស្អាត​ជានិច្ច​។​

​អ្នក​គួរតែ​ឧស្សាហ៍​ផ្លាស់ប្តូរ​ស្រោមខ្នើយ​របស់​អ្នក ព្រោះ​ស្រោមខ្នើយ​នៅពេលដែល​ប្រើ​យូរ នឹងមាន​ផ្ទុកមេរោគ​ច្រើន ដោយ​អាចធ្វើ​ឲ្យ​មុខ​អ្នក​ងាយ​ឡើយ​មុន​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ផ្លាស់ប្តូរ​ឲ្យ​បាន​ញឹកញាប់​។ ដូចនេះ អ្នក​អាច​អនុវត្តតាម​វិធី​ខាងលើ​បាន​ដើម្បី​រក្សា ស​ម្ជ​ស្ស​ឲ្យ​កាន់តែ​ស្អាត​៕ ដោយៈ health.com.kh