រដ្ឋ​មន្ត្រី​សុខាភិបាល​នូវែ​លសេ​ឡង់សុំ​លាឈប់ ក្រោយពី​ប្រតិកម្ម​របស់​មហាជន​រឿងកូ​វីដ​១៩

143
ចែករម្លែក

​រដ្ឋ​មន្ត្រី​សុខាភិបាល​នូវែ​លសេ​ឡង់​ បានសុំ​លាឈប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​កក្កដា​ក្រោយ​មានប្រតិកម្ម​ពី​សាធារណជន​ចំពោះ​ការរំលោភ​របស់​លោក​លើ​ការបិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​​និង​ការរិះគន់​របស់​លោក​លើ​មន្ត្រី​ស៊ីវិល​ដែល​ទទួលខុសត្រូវ​ចំពោះ​ចម្លើយ​តប​ប្រឆាំងនឹង​ជំងឺ​កូវី​ដ​១៩​។​

​លោក​រដ្ឋមន្ត្រី ដា​វីដ ក្លា​ក បាន​មាន​បញ្ហា​ស្រាប់​ទៅហើយ​ដោយសារតែ​ការរំលោភ​វិធានការ​បិទ​ខ្ទប់​ប្រទេស​កាលពី​ខែ​មេសា និង​នាយករដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ដឺ​ន ដែល​ប្រឈម​ការបោះឆ្នោត​នៅ​ខែ​កញ្ញា​​ បាន​ទទួលស្គាល់ថា វត្តមាន​របស់​លោក​ជា​បញ្ហា​នៃ​ការបាត់បង់​ប្រជាប្រិយភាព​មួយ​។​

​លោកស្រី​បាន​និយាយថា «​វា​ចាំបាច់​ណាស់​ដែល​ការដឹកនាំ​ខាង​សុខភាព​ត្រូវឲ្យ​សាធារណ​ជន​មាន​ជំនឿ​ចិត្ត​។​ដូច​លោក​ដា​វីដ​បាន​និយាយ​មក​កាន់​ខ្ញុំ តម្រូវការ​ក្រុម​ត្រូវ​នៅ​ពីមុខ​គាត់​និង​បុគ្គល​ណា​​ម្នាក់​»​។​

​លោក​ក្លាក​ កាលពី​ខែ​មេសា បាន​ពណ៌នា​ខ្លួនឯង​ជា​«​មនុស្ស​ភ្លើ​» បន្ទាប់ពី​លោក​បាន​សារភាព​ថា​បាន​រំលោភ​បទបញ្ជា​បិទ​ខ្ទប់​ប្រទេស ដោយសារ​តែ​បាន​ធ្វើដំណើរ​ចម្ងាយ​២០​គីឡូម៉ែត្រ​តាម​រថយន្ត​ទៅ​​កាន់​ឆ្នេរសមុទ្រ​ជាមួយ​គ្រួសារ​។​ចាប់​តាំងពី​គ្រា​នោះ លោក​បាន​នៅក្នុង​តំណែង​ តែមិន​ចេញ​មុខមាត់​ជា​សាធារណៈ​ទេ​។​

​លោកស្រី​អា​ដឺ​ន បាន​និយាយថា រដ្ឋមន្ត្រី​អប់រំ​នឹង​កាន់តំណែង​សុខាភិបាល​ជំនួស​រហូតដល់​ការបោះឆ្នោត​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​លោក​រដ្ឋមន្ត្រី​សុខាភិបាល​នូវែ​លសេ​ឡង់ ដា​វីដ ក្លា​ក