ករណីកូវីដ១៩ប្រចាំថ្ងៃនៅអាម៉េរិកបំបែកឯតទគ្គកម្ម ខណៈការឆ្លង លើពិភពលោកបន្តកើនឡើង

202
ចែករម្លែក

ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅសហរដ្ឋអាម៉េរិកបានកើនដល់ ៥០.០០០ នាក់ ជាលើកដំបូងកាលពីថ្ងៃពុធទី១កក្កដា ខណៈអង្គការសុខភាពពិភពលោក (WHO) បានធ្វើការព្រមានគួរឱ្យបារម្ភថា ការឆ្លងរាតត្បាតជាសកលកំពុងបង្កើនល្បឿន។

ភោជនីយដ្ឋាន បារនិងឆ្នេរខ្សាច់ក្នុងប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភពលោកមួយនេះបានបិទចាប់ពីរដ្ឋកាលីហ្វ័រញ៉ា រហូតដល់រដ្ឋផ្លរីដា ខណៈរដ្ឋនានាដែលកំពុងមានការរីករាលដាលយ៉ាងខ្លាំងនៃវីរុសដ៏សាហាវនេះ កំពុងត្រៀមខ្លួនរៀបចំពិធីជប់លៀងអបអរបុណ្យឯករាជ្យ។

ទិន្នន័យរបស់ WHO បានបង្ហាញថា ការឆ្លងកូវីដទូទាំងពិភពលោកបានឈានដល់ កម្រិតខ្ពស់បំផុតក្នុងសប្តាហ៍កន្លងទៅ ទន្ទឹមប្រធាន WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស និយាយថា ករណីថ្មីបានកើនឡើងដល់ ១៦០.០០០ នាក់ក្នុងមួយ ថ្ងៃៗ។

ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់នេះបានកើតឡើងខណៈដែលសហភាពអឺរ៉ុបបានដក សហរដ្ឋអាម៉េរិក ប្រេស៊ីលនិងរុស្ស៊ីចេញពីបញ្ជីប្រទេស ដែលមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យមនុស្សចូលទៅក្នុងព្រំដែនរបស់ខ្លួន។

យោងតាមការរាប់របស់សាកលវិទ្យាល័យចនហប់ឃីន គ្រាន់តែនៅ សហរដ្ឋអាម៉េរិកមួយមានអ្នកឆ្លងកូវីដ១៩ចំនួន ៥២.០០០ នាក់ក្នុងរយៈពេល ២៤ ម៉ោង ខណៈរដ្ឋមួយចំនួនរបស់សហរដ្ឋអាម៉េរិកបានដាក់កំហិតឃុំខ្លួនឯង ១៤ ថ្ងៃទៅលើភ្ញៀវទេសចរនៅសប្តាហ៍មុនពេលឈានដល់ទិវាឯករាជ្យ ៤ កក្កដា។

ប្រធានាធិបតីត្រាំ បានទទូចម្តងទៀតអំពីជំនឿរបស់គាត់ថា ជំងឺរាតត្បាតនេះនឹងបាត់ ទៅវិញឯកឯងនៅពេលណាមួយជាមិនខាន៕ ដោយ៖ កញ្ញាដាលីស/Ha

ឆ្នេរនៅទូទាំងសហរដ្ឋអាម៉េរិកបានបិទសាជាថ្មី ក្រោយកូវីដ១៩ផ្ទុះកក្រើកឡើងវិញយ៉ាងខ្លាំងក្លា