នគរបាលខណ្ឌសែនសុខបញ្ជូនខ្លួន ជនសង្ស័យ៦នាក់ ទៅតុលាការ

127
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនទៅតុលាកា ដើម្បីឲ្យព្រះរាជអាជ្ញាចោទសួរនិងដាក់បន្ទុកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ក្នុងសំណុំរឿងបទល្មើស ឆក់កាបូប២ករណី ៤នាក់ រក្សាទុកសារធាតុញៀន១ករណី២នាក់។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ពាក់ព័ន្ធករណីឆក់កាបូប ឆក់ ទូស័ព្ឌតាមផ្លូវសាធារណៈ ២ករណី ឃាត់ខ្លួនបាន៤នាក់ និងរក្សាទុកសារធាតុញៀ២នាក់ ។

ក្រោយពីកម្លាំងជំនាញប៉ុស្តិ៍ បង្ក្រាបចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌ សែនសុខ តាមនីតិវិធី រហូតដល់ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះត្រូវបានបញ្ជូនខ្លួនទៅតុលាកា ចាត់ការបន្តតាមផ្លូវច្បាប់៕/B