អត្ត​ព​លិ​ក ៥ រូប ជាប់​ជម្រើសជាតិ ឆ្នាំ​២០២០ ខណៈ​៥​រូប​ទៀត កំពុង​ស្ទាបស្ទង់​សមត្ថភាព​

102
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​/
​ភ្នំពេញ​៖
សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ ដើម្បី​ជ្រើសរើស​គ្រូបង្វឹក ចំនួន​៥​នាក់ និង​កីឡាករ​-​កីឡាការិនី អត្តពល កម្ម ចំនួន​១០​នាក់ សម្រាប់​ចូលរួម​ប្រមូលផ្តុំ ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ ឆ្នាំ​២០២០ ដោយ​ដឹកនាំ​ពី​លោក ផៃ សុខ អនុប្រធាន តំណាង​ឲ្យ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា អត្តពលកម្ម​ស្ម័គ្រចិត្ត នៅ​សាល ប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ លោក ហ៊ុន បូរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​កីឡា អត្តពល កម្ម​ស្ម័គ្រចិត្ត បានធ្វើ​របាយការណ៍ ជូន​អង្គប្រជុំ​ពី សកម្មភាព​គ្រូបង្វឹក និង​សមត្ថភាព​កីឡាករ​-​កីឡាការិនី អត្តពលកម្ម​។ ក្នុងនោះ កីឡាករ​-​កីឡាការិនី ៥ នាក់ ដែល​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ី​ហ្គេម ២០១៩ ( SEA GAMES 2019 ) ព្រមទាំង​ទទួលបាន​លទ្ធផល​ល្អ​ថែមទៀត​។​

​យោងតាម​ស្មារតី​អង្គប្រជុំ បានឱ្យដឹងថា ចំពោះ​កីឡាករ​-​កីឡាការិនី ៥ នាក់ ដែល​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES 2019 ព្រមទាំង​ទទួលបាន លទ្ធផល​ល្អ​ថែមទៀត ត្រូវ​ជាប់​ក្រុម​ជម្រើសជាតិ ដោយ​ស្វ័យប្រវត្តិ ហើយ ៥​នាក់​ទៀត សហព័ន្ធ នឹងធ្វើ​តេ​ស្តិ៍​សមត្ថភាព ស្វែងរក​ចំនួន​បន្ថែមទៀត ដោយ​ត្រូវ​អនុញ្ញាតឱ្យ​កីឡាករ​-​កីឡា ការិនី នៅតាម​បណ្តា​ខេត្ត​នានា ចូលរួម​ទាំងអស់ ដើម្បី​រក​កីឡាករ​-​កីឡាការិនី មាន​សមត្ថភាព​ពិតប្រាកដ​។​

​ចំណែក​លោកគ្រូ​បង្វឹក ចំនួន ៧ នាក់ ដែល​ឈរឈ្មោះ អង្គប្រជុំ សម្រេច​ជ្រើសរើស ៥ នាក់ តាម​គោលការណ៍​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ។ ដូច្នេះ​ក្រុម​ជម្រើសជាតិ​អត្តពលកម្ម ឆ្នាំនេះ មាន​គ្រូបង្វឹក​ចំនួន​៥​នាក់ កីឡាករ​-​កីឡាការិនី ១០​នាក់ ក្នុងនោះ​កីឡាការិនី ២ នាក់ ចំពោះ​ក្រុម​ជម្រើសជាតិ អត្តពលកម្ម​ថ្នាល​វិញ មាន​គ្រូបង្វឹក​ចំនួន​៤​នាក់ កីឡាករ​-​កីឡាការិនី ១៨ នាក់ ក្នុងនោះ​កីឡាការិនី ៧ នាក់ ៕​v