ក្រុម​ជន​ប៉ាឡេ​ស្ទីន​ប្រមូលផ្តុំ​តវ៉ា ជំទាស់​​ការដណ្តើមយក​ទឹកដី​ដោយ​អ៊ីស្រាអែល​

186
ចែករម្លែក

​ប្រជាជន​ប៉ាឡេ​ស្ទីន​រាប់ពាន់នាក់ បាន​ធ្វើ​ការតវ៉ា​កាលពី​ថ្ងៃ​ពុធ​ទី​០១​កក្កដា​នៅ​តំបន់​ហ្គា​ហ្សា​ប្រឆាំង​ផែនការ​ដាក់​ទឹក​ដី​តំបន់​វេស​ប៊ែង​ជា​ឧបសម្ពន្ធ​របស់​អ៊ីស្រាអែល ខណៈ​ដែល នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​​លោក ប៊ី​ន​ចាមីន ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយថា​កិច្ចចរចា​កំពុងតែ​បន្ត​ទៅ​អំពី​គម្រោង​ផែនការ​នេះ​។​

​រដ្ឋាភិបាលចម្រុះ​ស្តាំនិយម​កណ្តាល​របស់​លោក ប៊ី​ន​ចាមីន ណេ​តាន់​យ៉ា​ហ៊ូ បាន​កំណត់​យក​ថ្ងៃទី​០១ ខែ​កក្កដា​ជា​កាលបរិច្ឆេទ​ដែល​ខ្លួន​អាច​ចាប់ផ្តើម​អនុវត្ត​សំណើ​សន្តិភាព​មជ្ឈិមបូព៌ា​របស់​ប្រធានាធិបតី​​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​។​

​ខណៈពេល​ដែល​គ្មាន​ការប្រកាស​ធំដុំ​ត្រូវបាន​រំពឹងទុក​ស្តី​ពី​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​ធ្វើ​ដោយ​ខ្លួនឯង​របស់​អ៊ីស្រាអែល​នោះ ការិយាល័យ​របស់​លោក ប៊ី​ន​ចាមីន ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយថា ជំនួប​​ចរចា​ជាមួយ​ក្រុម​មន្ត្រី​អាម៉េរិក​អំពី​ការអនុវត្ត​អធិបតេយ្យភាព បាន​កំពុង​បន្តធ្វើ​។​

​លោក ប៊ី​ន​ចាមីន ណេ​តាន់​យ៉ា​ហ៊ូ បាន​កំពុង​ពិភាក្សា​អំពី​ការដាក់​បញ្ចូល​ទឹក​ដី​ជាមួយ​ប្រធាន​សន្តិសុខ​របស់​លោក​ដោយ​និយាយថា “​ការពិភាក្សា​បន្ត​នឹង​ត្រូវ​ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​” ។​

​នៅ​ទីក្រុង​ហ្គា​ហ្សា​ក្រុមអ្នកតវ៉ា​រាប់ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ដោយ​អ្នកខ្លះ​លើក​គ្រវីទង់ជាតិ​ប៉ាឡេ​ស្ទី​ន​និង​កាន់​ផ្ទាំង​បដា​ថ្កោលទោស​លោក ដូ​ណា​ល់ ត្រាំ​។​

​អ្នក​តវ៉ា​ម្នាក់​បាន​ប្រាប់ សារព័ត៌មាន​AFP ថា​” ការតស៊ូ​ត្រូវតែ​រស់​ឡើងវិញ​។ អ៊ីស្រាអែល​ភ័យខ្លាច​កម្លាំង​តវ៉ា “​។​

​ការ​ធ្វើ​បាតុកម្ម​តូចៗ​ត្រូវបាន​ធ្វើឡើង នៅ​ទីក្រុង​រ៉ា​ម៉ា​ឡា​និង ក្រុង​ចេរី​ចូ​ដែល​មាន​ការចូលរួម​ពី​ក្រុម​អ្នកនយោបាយ​អ៊ីស្រាអែល​ឆ្វេងនិយម​មួយចំនួន​ដែល​ប្រឆាំង​ការដាក់បញ្ចូល​ទឹកដី​។​

​ផែនការ​របស់ លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​បញ្ចេញ​ឱ្យដឹង​នៅ​ខែ​មករា បាន​បើកផ្លូវ​សម្រាប់​អ៊ីស្រាអែល​ដាក់​បញ្ចូល​ទឹក​ដី​និង​ទីតាំង​លំនៅដ្ឋាន​នៅ​តំបន់​វេស​ប៊ែង​នោះ​ត្រូវបាន​ចាត់ទុក​ថា​ជា​ការខុស​​ច្បាប់ ក្រោម​ច្បាប់​អន្តរជាតិ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ក្រុមអ្នកតវ៉ា​នៅ​តំបន់​ហ្គា​ហ្សា ធ្វើ​ការតវ៉ា​ប្រឆាំង​ផែនការ​កាន់កាប់​ទឹកដី​តំបន់​វេស​ប៊ែង ដោយ​អ៊ីស្រាអែល​