បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាប្រគេនទៀនវស្សានិង ទេយ្យ ទានថ្វាយព្រះសង្ឃ១២ វត្តក្នុងខេត្តកំពង់ធំ

137
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ លោក ងួន រាសី នាយកខុទ្ទកាល័យរបស់បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា តំណាងលោកបណ្ឌិត បាននាំយកទៀនវស្សាទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួ​ន​១២ ក្នុងខេត្តកំពង់ធំ រួមមាន៖ វត្តឥន្ទ្រីយ៍ សំវរៈ (ហៅវត្តកំពង់ធំ) វត្តអនុគណស្រុក-ក្រុងទាំង៩ វត្តត្រពាំងជ្រៃ និងវត្តព្រៃតាត្រាវ ស្ថិតនៅឃុំបល្ល័ង្គ ស្រុកបារាយណ៍។

ពិធីប្រគេននេះត្រូវបានរៀបចំឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដែលចូលរួមដោយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីខុទ្ធកាល័យ។

លោក ងួន រាសី នាយកខុទ្ទកាល័យរបស់បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បាននាំ​យកទៀន​វស្សា​ទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួន១២ ក្នុងខេត្តកំពង់ធំ

លោក ងួន រាសី បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខដោយយក្តីនឹករលឹក​ពីសំណាក់លោក​បណ្ឌិត ងួន ញ៉ិល ជូនចំពោះ​ព្រះមេគណខេត្ត ព្រះអនុគណស្រុក-ក្រុងទាំង៩ និង​ព្រះ​គ្រូ​ចៅអធិការវត្តត្រពាំងជ្រៃ និងវត្តព្រៃតាត្រាវ និងប្រគេនជូនពរសូមមាន​សុខភាព​ល្អ និងសូមមានជន្មាយុយឺនយូរជាងរយព្រះវស្សាគ្រប់ៗព្រះអង្គ និងលោកតា លោក​យាយ​គ្រប់ៗគ្នា។

លោកងួន រាសី បានមានប្រសាសន៍ទៀតថា៖ បច្ចុប្បន្ននេះមិនថាឡើយតែកម្ពុជា​យើង​ទេដែលជួបប្រទះនូវបញ្ហារីករាលដាលនៃជំងឺប្រភេទថ្មីកូវីដ-១៩។ជំងឺនេះបាននឹង​កំពុង​​រាតត្បាតលើពិភពលោក​ទាំងមូលរឺឯអ្នកវិទ្យាសាស្ត្រនៃ​បណ្តាប្រទេសមហា​អំណាច​នា​នា​ក៏មិនទាន់បានស្រាវជ្រាវរកឃើញថ្នាំឬ​វាក់សាំងការពារជំងឺនេះនៅឡើយទេដូច​នេះ​សូមព្រះអង្គ លោកតា លោកយាយ សូមថែរក្សាសុខភាពឲ្យបានល្អ និង ធ្វើតាមការ​ណែ​នាំ​របស់ក្រសួងសុខាភិបាល និងគ្រូពេទ្យ អ្នកជំនាញនៃជំងឺប្រភេទថ្មីនេះ រួម​ទាំង​អាជ្ញាធរមូលដ្ឋានផងដែរ។

ព្រះមេគណខេត្តបានមានព្រះសង្ឃដីកាថា៖ការប្រគេនទៀនព្រះវស្សានេះគឺបាន​បង្ហា​ញ​ពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បី​ព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យព្រះ​សម្មា​សាម្ពុទ្ធ ព្រះបរមគ្រូ ក្នុងឱកាសព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា។

ព្រះមេគណខេត្ត បានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្តរបស់ បណ្ឌិត ងួន ញ៉ិល ព្រម​ទាំងមន្ត្រីខុទ្ទកាល័យនិងសហការីដែលបាននាំយកទៀនវស្សានិងគ្រឿង​ឧប​ភោ​គ​បរិភោគមួយចំនួន មកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្ត​ទាំង​១២ ក្នុងខេត្តកំពង់ធំ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដល់ព្រះសង្ឃ ក៏ដូចជាវិស័យ​ព្រះពុទ្ធសាសនា។

ទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូន ១២ ត្តនេះរួមមាន៖ទៀនវស្សាខ្នាតធំមានក្បាច់ មាន​បាយសី១គូ អង្ករ មី ស្ករស កាហ្វេ ទឹកដោះគោ តែ ធូប ទឹកបរិសុទ្ធ ទឹកក្រូច អាល់​កុ​ល ម៉ាស់ និងថវិកាមួយចំនួនថែមទៀត ដើម្បីទុកប្រើប្រាស់ ក្នុងរដូវចូលវស្សា​រយៈពេល​បី​ខែ​នេះ៕/PH