ឆ្មក់បាញ់ប្រហារនៅមណ្ឌលបន្សាបគ្រឿងញៀននៅម៉ិកស៊ិក ស្លាប់ ២៤ នាក់

186
ចែករម្លែក

ក្រុមអាជ្ញាធរបាននិយាយថាខ្មាន់កាំភ្លើងបានសម្រុកចូលមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនមិនបានចុះបញ្ជីមួយកន្លែងនៅកណ្តាលប្រទេសម៉ិកស៊ិកនិងបើកការបាញ់ប្រហារកាលពីថ្ងៃពុធទី១កក្កដា សម្លាប់មនុស្ស ២៤ នាក់និងបណ្តាលឱ្យរបួស ៧ នាក់។

ប៉ូលិសនៅរដ្ឋក្វាណាក្វាតូបាននិយាយថា ការវាយប្រហារបានកើតឡើងនៅក្នុងទីក្រុងអ៊ីរ៉ាក្វាតូ។ អ្នករងរបួស ៣ នាក់ក្នុងចំណោម ៧ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជាក់ស្តែងជនវាយប្រហារបានបាញ់មនុស្សគ្រប់គ្នានៅឯមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននេះ។ ប៉ូលិសរដ្ឋបាននិយាយថាគ្មាននរណាម្នាក់ត្រូវបានចាប់ពង្រត់ទេ។ រូបថតដែលបង្ហាញកន្លែងកើតហេតុបានបង្ហាញ មនុស្សទាំងអស់កំពុងដេករដូករណែល នៅពេលខ្មាន់កាំភ្លើងបាញ់រះពេញមណ្ឌល។

រដ្ឋក្វាណាក្វាតូគឺជាកន្លែងនៃការប្រយុទ្ធគ្នាបង្ហូរឈាមរវាងក្រុមជួញដូរគ្រឿងញៀនចាលីស្កូនិងក្រុមក្មេងទំនើងក្នុងតំបន់ ហើយរដ្ឋនេះបានក្លាយជារដ្ឋហិង្សាបំផុតនៅក្នុងប្រទេសម៉ិកស៊ិក។

គេមិនដឹងថាការវាយប្រហារនេះបណ្តាលមកពីមូលហេតុអ្វីនោះទេប៉ុន្តែអភិបាលរដ្ឋលោក ឌីហ្គោ ស៊ីនវ៉េ រ៉ូឌ្រីហ្គេស វ៉ាល់ឡេចូ បាននិយាយថាក្រុមក្មេងទំនើងញៀនថ្នាំហាក់ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ៕ ដោយ៖ កញ្ញាដាលីស

មនុស្ស ២៤ នាក់ស្លាប់ក្នុងការវាយប្រហារមកលើមណ្ឌលបន្សាបគ្រឿងញៀននៅកណ្តាប្រទេសម៉ិកស៊ិក