អ្នកវិទ្យាសាស្ត្រអង់គ្លេសចាប់ផ្តើមសិក្សាលើទឹកស្អុយដើម្បីមើលថាតើកូវីដ១៩អាចរីករាលដាលតាមរយៈទឹកស្អុយឬអត់

315
ចែករម្លែក

ប្រព័ន្ធមួយកំពុងត្រូវបានបង្កើតឡើងដើម្បីធ្វើតេស្តទឹកស្អុយដែលគួរឱ្យទុកចិត្តបាននៅចក្រភពអង់គ្លេសដើម្បីរកសញ្ញាណនៃជំងឺកូវីដ១៩។

ក្រុមអ្នកវិទ្យាសាស្ត្រកំពុងបង្កើតដំណើរការដែលមានលក្ខណៈស្តង់ដារមួយ ដោយមានជំនួយស្រាវជ្រាវ ១ លានផោនដើម្បីរកមើលថាតើកូវីដ១៩ អាចរាលដាលតាមរយៈទឹកសម្អុយនិងទឹកលូបានដែរឬអត់។

គេសង្ឃឹមថាការស្រាវជ្រាវនេះអាចផ្តល់ការព្រមានជាមុនអំពីសក្តានុពលនៃការផ្ទុះឡើងជំងឺរាតត្បាតនាពេលអនាគត។

ការងារនេះពាក់ព័ន្ធនឹងការយកសំណាក ការធ្វើតេស្ត និងការធ្វើប៉ាន់គំរូទឹកស្អុយ ហើយលទ្ធផលរកឃើញនឹងត្រូវចែករំលែកដល់ក្រុមអ្នកជំនាញនិងបណ្តាទីភ្នាក់ងាររបស់រដ្ឋាភិបាលនានា។

បច្ចុប្បន្ននេះមិនមានភស្តុតាងដែលអាចបញ្ជាក់បានទេថាជំងឺកូវីដអាចឆ្លងតាមរយៈទឹកស្អុយប៉ុន្តែគេត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីបញ្ជាក់ពីបញ្ហានេះ។

ការសិក្សាមុនៗបានរកឃើញថាលាមកអាចផ្ទុកវីរុសកូរ៉ូណាបាន ប៉ុន្តែគេមិនដឹងថាតើទឹកស្អុយអាចជាភ្នាក់ងារចម្លងរោគកូរ៉ូណាឬយ៉ាងណានោះទេ។

បច្ចុប្បន្ននេះការធ្វើតេស្តអាចរកឃើញវីរុស SARS-CoV-2 នៅក្នុងទឹក។

ទោះយ៉ាងណា មិនមានប្រព័ន្ធស្អិតរមួតណាមួយ ដែលទិន្នន័យត្រូវបានបញ្ជូននិងអាចរកបានយ៉ាងងាយស្រួលនៅឡើយទេ។ អ្នកវិទ្យាសាស្រ្តសង្ឃឹមថាបណ្តាញឃ្លាំមើលនេះនឹងបំពេញតួនាទីនេះ៕ ដោយ៖ កញ្ញាដាលីស

អ្នកវិទ្យាសាស្ត្រអង់គ្លេសកំពុងសិក្សាមើលថាតើទឹកស្អុយអាចជាភ្នាក់ងារចម្លងកូវីដឬអត់