រដ្ឋបាលខេត្តទទួលជួបតំណាងក្រុម ហ៊ុនAngkorCulturelnvestment and Development Group ខេត្តយួណាននៃសាធារណៈរដ្ឋប្រជាមានិតចិន

71
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកសឿម ប៊ុនរិទ្ធអភិបាលរងខេត្តបានទទួលជួបពិភាក្សាជាមួយលោកវ៉ាង យីន ភីង តំណាងក្រុមហ៊ុន Angkor Culture lnvestment and Development Groupខេត្តយួណាននៃសាធារណៈរដ្ឋប្រជាមានិតចិន ។

តំណាងក្រុមហ៊ុនAngkor Culture lnvestment and Development Groupបានជម្រាបជូនភាគីរដ្ឋបាលខេត្តបាត់ដំបងឲ្យដឹងថាក្រុមហ៊ុន របស់ខ្លួនចង់ធ្វើការសិក្សាស្វែងយល់ពីសក្តានុពលក្នុងខេត្ត ដើម្បីងាយស្រួលដល់ការបណ្តាក់ទុនវិនិយោគក្នុងខេត្តបាត់ដំបងលើវិស័យកសិ ឧស្សាហកម្មផងដែរ និងវិស័យផ្សេងៗទៀតទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន៕/B