បុគ្គលិកអគ្គីសនីតភ្លើង តែត្រូវឆក់ស្លាប់ជាប់លើ​បង្គោល

89
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ បុគ្គលិកម្នាក់តភ្លើងអគ្គិសនីរបស់ក្រុមហ៊ុនអានកូរបស់លោកឧកញ៉ា កុក អាន បានឡើងភ្ជាប់ប្រព័ន្ធភ្លើងនៅបង្គោលភ្លើងនៅចំណុចផ្លូវចូលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរងគ្រោះត្រូវភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកបានស្លាប់។

គ្រោះថ្នាក់នោះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីសៀល ថ្ងៃទី១ កក្តដា ឆ្នាំ២០២០។ នគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឈន សាវុធ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរជាបុគ្គលិកអគ្គីសនីក្រុមហ៊ុនអានកូ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ និង អ្នករួមការងារចំនួន១នាក់ទៀតបានឡើងបង្គោលភ្លើង នៅចំណុចខាងលើ។ ក្នុងនោះម្នាក់បានគ្រោះថ្នាក់ ម្នាក់ទៀតសុវត្ថិភាពទេ៕/B