មនុស្សពីរនាក់បានស្លាប់និងរបួសធ្ងន់ក្នុងឧប្បវហេតុគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ក្នុងស្រុកព្រៃនប់

86
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយ សារជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង ម៉ូតូ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូ ១៦៣/១៦៤ ក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោង ជិត៥ល្ងាចថ្ងៃ០១កក្ដដា ឆ្នាំ២០២០។

មន្ត្រីកងរាជអាវុធហត្ថ ស្រុកព្រៃនប់ប្រាប់ថា រថយន្តបង្ករហេតុ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ (បើករត់គេចបាត់) ចំណែកម៉ូតូ ម៉ាក C១២៥ អត់ស្លាកលេខ ក្នុងនោះជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ស៊ាង ចន្ថា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ (ស្លាប់) រស់នៅក្នុងភូមិ ត្រពាំងគា ឃុំ ជើងគោ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ និងឈ្មោះ ផន ធាន ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជិះពីក្រោយរងរបួសធ្ងន់ រស់នៅក្នុង ភូមិ ត្រពាំងគា ឃុំ ជើងគោ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។

ប្រភពដដែលបន្តរថា ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងរីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិងដោះស្រាយបន្តតាមនិតិវិធី៕/B