នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក មានចោរលួចទូរស័ព្ទដៃ និងលុយអស់ពីអ្នកមកកំដអ្នកជម្ងឺ

131
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ បុរសនិងស្ត្រីមកដេកកំដរម្តាយ និងក្មួយកំពុងព្យា​បាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុកត្រូវចោរលួចទូរស័ព្ទដៃ និងលុយមួយចំនួនធំកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។

នគរបាលប៉ុស្តីរដ្ឋបាលឃុំស្រះជីកបានអោយដឹងថា បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌី សុភាព ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងឈ្មោះឈឿន ស្រីម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ នៅតំបន់ឈូកអាង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទាំង២នាក់ បានរៀបរាប់ថា នៅវេលាម៉ោង១រំលងអាធ្រាត ថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០ មានចោរបានលួចយកលុយនិងទូរស័ព្ទដៃ ពេលពួកគាត់មកនៅដេកកំដរម្តាយនិងក្មួយសំរាកព្យាបាលនៅអាគារអ្នកជម្ងឺទូទៅនៃ មន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក។
ប្រុសបានបាត់ទូរស័ព្ទដៃ១គ្រឿង ម៉ាកវីវ៉ូ ពណ៌ខ្មៅ ទិញក្នុងតម្លៃ២៩០ដុល្លា និងជនរងគ្រោះស្រីបាត់លុយអស់ចំនួន១៥០.០០០រៀល និងទូរស័ព្ទដៃ១គ្រឿងម៉ាកសាំស៊ុងទិញតម្លៃ៥.០០០បាត។

កម្លាំងនគរ បាលជំនាញព្រហ្មទណ្ឌបាន ចុះពិនិត្យនៅក្នុងមន្ទីពេទ្យ និងស្រាវជ្រាវរកមុខសញ្ញា ជនប្រព្រឹត្តល្មើសហើយ៕/B