ស្ងាត់ៗ ពេជ្រ សោភា បន្ថែមជំនួញ ថ្មីទទួលសិទ្ធចែកចាយឱសថថែរក្សាសម្ភស្សពីគ្លីនិកនៅកូរ៉េ WONJIN

125
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ស្ងាត់ៗ តារាចម្រៀងល្បីឈ្មោះពេជ្រ សោភា បានទទួល សិទ្ធពីគ្លីនិកកូរ៉េ WONJIN ដែលមានជំនាញព្យាបាលមុខខូចយ៉ាងមាន ប្រសិទ្ធភាព ខ្ពស់បំផុត នោះ បានអនុញ្ញាតិ អោយតារាចម្រៀងស្រីរូបនេះ នាំចូលនូវផលិតផល ផ្តាច់មុខ មកចែកចាយលក់នៅក្នុងស្រុកខ្មែរ។

ជាមួយនឹងជំនួញជាមួយនឹង គ្លីនិកនៅកូរ៉េ WONJIN នេះ ពេជ្រ សោភា មិនបាន ទម្លាយពីទំហំទឹកប្រាក់ប៉ុណ្ណទេ ប៉ុន្តែមានអ្នកសិ្នទ្ធនឹង ពេជ្រ សោភា លួចបង្ហើបថា ជំនួញថ្មីនេះនាងអាចបោះទុនខ្ទង់រាប់សែនដុល្លារឯណោះ។

ចំណែកសោភា វិញថា នាងពិតជាមានមោទនភាពដែលត្រូវបានគ្លីនិកWONJIN ផ្ដល់ សិទ្ធិឲ្យនាងក្នុងការនាំយកផលិតផលទាំងនោះ ចូលមកកម្ពុជាព្រោះផលិតផលទាំង នោះ កន្លងមកមាននៅបណ្ដារប្រទេសនៅជុំវិញពិភពលោកទាំងមូលតែម្ដង ប៉ុន្ដែរក ម្ពុជាគេមិនបែរជាមិនឲ្យយកផលិតផលនោះ មកលក់ទៅវិញ។ នាងថា មិនមែនជា រឿងងាយស្រួលនោះទេ ទម្រាំតែនាងទទួលបានសិទ្ធិជាដៃគូចែកចាយលក់ បន្ដរ (Certificate Of Distributorship) នោះគឺនាងបានធ្វើការទាក់ទងជាមួយ គេជាច្រើន ខែមកហើយ។

នាងថាមិនមែនមានលុយហើយអាចទៅទិញផលិតផលរបស់គេមកលក់បានទេ គឺគេ មិននិយាយលុយនោះទេ ប៉ុន្ដែរគេត្រូវការទំនុកចិត្តជាធំ ហើយអ្វីដែលនាង តូចចិត្តនោះ គេថា កន្លងមកគេមិនឲ្យផលិតផលរបស់គេមកតំណំាងចែកចាយណាម្នាក់មកកម្ពុជា នោះដោយសារតែគេខ្លាចមានអ្នកលក់ធ្វើឲ្យខូចប្រេនរបស់គេ កូពីប្រេនរបស់គេ តែ ពេលនេះគេបានផ្ដល់មានទំនុកចិត្តលើនាងសម្រាប់ការនាំចូលផលិតផលពីគ្លីនិកមួយនេះ ដោយស្របច្បាប់ហើយអ្នកនៅកម្ពុជាដែលចង់លក់បន្ដរឬចង់ បានផលិតផលទាំង នោះគឺមិនមែនទាក់ទងទៅកូរ៉េទេ តែត្រូវទាក់ទងមករូបនាងផ្ទាល់តែម្ដង ព្រោះមានតែ នាងម្នាក់គត់ដែលមានសិទ្ធិនាំចូលផលិតផលទាំងនោះចូលមកស្រុកខ្មែរដោយស្របច្បាប់។