Tesla ឥឡូវជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃថ្លៃជាងគេលើលោក, ធាក់ Toyota មកលេខ២

424
ចែករម្លែក

ក្រុមហ៊ុន Tesla Inc បានវ៉ាដាច់ក្រុមហ៊ុន Toyota ក្លាយជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃថ្លៃបំផុតនៅលើពិភពលោកកាលពីថ្ងៃពុធទី១កក្កដា ដោយសារតែតម្លៃភាគហ៊ុនកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

ភាគហ៊ុនរបស់ក្រុមហ៊ុនដែលកាន់កាប់ដោយលោកអេឡុន ម៉ាស បានកើនឡើង ៥ ភាគរយនៅក្នុងការធ្វើពាណិជ្ជកម្មពេលព្រឹកព្រលឹមគឺដល់កំណត់ត្រា ១.១៣៣ ដុល្លារក្នុងមួយហ៊ុន ដោយជំរុញឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនកើនឡើងដល់ ២០៩,៤៧ ពាន់លានដុល្លារអាម៉េរិក ពោលគឺខ្ពស់ជាងក្រុមហ៊ុន Toyota ៦ ពាន់លានដុល្លារ។

ការកើនឡើងភាគហ៊ុនជាងទ្វេដងគិតចាប់តាំងពីដើមឆ្នាំ ២០២០ នេះ បង្ហាញពីទំនុកចិត្តកើនឡើងក្នុងចំណោមវិនិយោគិនអំពីអនាគតយានយន្តអគ្គិសនីនិងជាការសម្គាល់អំពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន Tesla ពីក្រុមហ៊ុនផលិតរថយន្តតូចតាចមួយទៅជាក្រុមហ៊ុននាំមុខគេក្នុងពិភពលោកខាងផលិតរថយន្តការពារបរិស្ថាន។

Tesla បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃបំផុតលំដាប់ទី ២ នៅលើពិភពលោកកាលពីខែមករា នៅពេលក្រុមហ៊ុននេះបានវ៉ាដាច់ក្រុមហ៊ុន Volkswagen AG ។ គិតត្រឹមថ្ងៃពុធ ក្រុមហ៊ុនអាម៉េរិកនេះឥឡូវមានតម្លៃខ្ពស់ជាងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ទ្វេដង៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Tesla របស់លោកអេឡុន ម៉ាសក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃថ្លៃជាងគេលើលោក