អ្នកយកព័ត៌មាន​និង​អ្នក​ថតរូប​ត្រូវបាន​បាញ់​សម្លាប់​នៅ​ប្រទេស​ហុង​ឌុយ​រ៉ា​ស​

191
ចែករម្លែក

​អ្នកយក​ព័ត៌មាន​ទូរទស្សន៍​ម្នាក់​និង​អ្នក​ថតរូប​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​ពុធ​ទី​០១​កក្កដា​នៅ​ទីក្រុង La Ceiba នៅ​តំបន់​ឆ្នេរសមុទ្រ​កា​រ៉ា​អ៊ី​ប ភាគ​ខាងជើង​នៃ​ប្រទេស​ហុង​ឌុយ​រ៉ា​ស ដែលមាន​​អំពើហិង្សា​ពី​សំណាក់​ក្រុមជើងកាង​។​

​អ្នកនាំពាក្យ​ប៉ូលិស បាន​និយាយថា លោក​វ៉ាល់​ឡេ​ស៊ីលឡូ អ្នកយក​ព័ត៌មាន​ជនជាតិ​អាល្លឺម៉ង់ និង​អ្នក​ថតរូប​លោក​ហ្ស​ក ប៉ូ​ហ្សាស​បាន​ស្ថិតនៅ​តាម​ផ្លូវ​មួយ​នៅពេល​ដែល​ខ្មាន់កាំភ្លើង​២​នាក់​បាន​ឈប់​​រថយន្ត​ហើយ​បាន​បាញ់ប្រហារ​។ ហេតុផល​ចំពោះ​ការវាយប្រហារ​នេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​។​

​ប៉ូលិស​បាន​ប្រកាសថា មនុស្ស ៥ នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុងករណីនេះ​។​

​សមាគម​អ្នកកាសែត​ហុង​ឌុយ​រ៉ា​ស​និយាយថា​បុគ្គលិក​សារព័ត៌មាន​ចំនួន​៨៦ នាក់​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​ហុង​ឌុយ​រ៉ា​ស ចាប់តាំងពី​ឆ្នាំ ២០០១ មក​។​

​ក្នុង​ហេតុការណ៍​ពាក់ព័ន្ធ​អ្នកកាសែត​ផងដែរ អ៊ីរ៉ង់​នៅ​សប្តាហ៍​នេះ​បាន​កាត់ទោស​ប្រហារជីវិត​អ្នកកាសែត​ម្នាក់​ដោយ​សារ​តែ​ការចុះផ្សាយ​របស់​ខ្លួន​ញ៉ាំង​អោយ​មាន​ការតវ៉ា​ប្រឆាំង​នៅ​ឆ្នាំ​២០១៧​។​

​រូ​ហូ​ឡា ហ្សាំ បាន​គ្រប់គ្រង​គេហទំព័រ AmadNews ដែល​បាន​បង្ហោះ​វីដេអូ​និង​ព័ត៌មាន​ស្តីពី​មន្ត្រី​អ៊ីរ៉ង់​ដែល​ញ៉ាំង​អោយ​ការ​ការតវ៉ា​ប្រឆាំង​។​រូ​ហូ​ឡា ហ្សាំ ក្រោយមក​បាន​សុំទោស​ចំពោះ​កំហុសឆ្គង​របស់​ខ្លួន​។​

​បុរស​នេះ​បាន​ធ្វើការ​នៅ​ក្រុង​ប៉ារីស​នៅ​មុនពេល​ត្រូវ​បញ្ចុះបញ្ចូល​អោយ​វិល​មក​អ៊ីរ៉ង់ កន្លែង​ដែល​លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែតុលា​ឆ្នាំ​២០១៩​។​

​តុលាការ​អ៊ីរ៉ង់​បានប្រកាស​ទោស​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​៕

រូ​ហូ​ឡា ហ្សាំ បាន​បង្កើត​គេហទំព័រ​និង​បង្ហោះ​សារ​និង​រូបភាព​ស្តីពី​បាតុកម្ម​នៅ​ឆ្នាំ​២០១៧ ជាហេតុ​នាំ​អោយ​អាជ្ញាធរ​អ៊ីរ៉ង់​ចាប់អារម្មណ៍​លើ​រូបគាត់​