ជាង​១១០ នាក់​ស្លាប់​និង​២០០​នាក់​ជាប់​នៅក្នុង​គ្រោះថ្នាក់​អណ្តូងរ៉ែ​នៅ​មី​យ៉ាន់​ម៉ា​

239
ចែករម្លែក

​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា យ៉ាងហោច​ណាស់​មាន​មនុស្ស​ចំនួន​១១៣ នាក់​បាន​ស្លាប់​និង​ប្រហែល ២០០ នាក់​ទៀត​បាន​កំពុង​ជាប់​ក្នុង​អណ្ដូងរ៉ែ បន្ទាប់​ពី​អណ្តូងរ៉ែ​ថ្មយក់​មួយ​បាន​បាក់​​នៅ​ទីក្រុង​អេចផា​កាន ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​ខែកក្កដា​។​

​ក្រុមមន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយថា កម្មករ​អណ្តូងរ៉ែ បាន​កំពុង​ប្រមូល​យក​ថ្ម​នៅពេល​បំណាក់​ដីល្បាប់​ភក់​ដ៏​ច្រើន ដែល​បាន​បណ្តាលមកពី​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​បាន​បាក់​កប់​ពួកគេ​ទាំងនោះ​។​ប្រតិ​​បត្តិ​ការសង្គ្រោះ បាន​កំពុង​ប្រព្រឹត្តទៅ​។​

​បំណាក់​ដី​កើត​ឡើង​ជា​ញឹកញាប់​នៅ​ក្នុង​រដ្ឋកា​ជីន ដែល​សម្បូរ​ថ្មយក់​ពិសេស​នៅក្នុង​តំបន់​រ៉ែ​អេចផា​កាន នេះ ។ អ្នកស្រុក​ជា​ច្រើន​ធ្វើឱ្យ​ការរស់នៅ​ដោយ​ដើរ​រើស​ថ្មយក់​នៅក្នុង​តំបន់​នេះ​ហើយ​បំណាក់​​ដី​ភាគច្រើន​បង្កឡើង​ដោយ​ការ​រ​ដួលរលំ​ផ្នែក​ខ្លះ​នៃ​តំបន់​ភ្នំ​និង​ទំនប់ទឹក​។​

​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៥ គ្រោះថ្នាក់​ស្រដៀង​គ្នា​មួយ​នៅក្នុង​តំបន់​នេះ បាន​បណ្តាល​អោយ​អ្នក​ជីក​រ៉ែ​ថ្ម​យក់​១១៦​នាក់​ស្លាប់​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ប្រតិបត្តិ​ការសង្គ្រោះ បាន​កំពុង​ប្រព្រឹត្តទៅ​នៅ​តំបន់​អណ្តូ​រ៉ែ​ដែលរ​លំបាក់ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​ខែកក្កដា​