អតីតមិត្តប្រុសរបស់នាងគូហារ៉ាដែលសម្លាប់ខ្លួន ត្រូវជាប់គុកពីបទគំរាមទម្លាយវីដេអូសិច

344
ចែករម្លែក

អតីតមិត្តប្រុសរបស់នាងគូ ហារ៉ា តារាខេប៉ុប ដែលស្លាប់ទៅថ្មីៗនេះ ត្រូវបានកាត់ឱ្យជាប់គុកដោយតុលាការឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍ទី២កក្កដា ពីបទគំរាមទម្លាយវីដេអូសិចរបស់នាង ដែលដើរតួមួយផ្នែកនៃការសម្លាប់ខ្លួនរបស់នាង។

ក្នុងឆ្នាំ ២០១៨ គូហារ៉ាសមាជិកក្រុមចម្រៀង Kara បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា អតីតមិត្តប្រុសនាងគំរាមបញ្ចប់អាជីពចម្រៀងរបស់នាង ដោយទម្លាយវីដេអូសិចរបស់អ្នកទាំងពីរ។

វីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពបង្ហាញតារាចម្រៀងរូបនេះលុតជង្គង់អង្វរមិត្តប្រុសកុំឱ្យទម្លាយវីដេអូ។

នាងគូត្រូវគេប្រទះឃើញស្លាប់នៅផ្ទះនាងកាលពីខែវិច្ឆិកាឆ្នាំ២០១៩ និងត្រូវគេជឿថាសម្លាប់ខ្លួនដោយសារការបញ្ចេញមតិជេរប្រមាថលើអនឡាញ ក្រោយលេចឮព័ត៌មានវីដេអូសិចរបស់នាង។

មិត្តប្រុសដែលជាជាងធ្វើសក់ឈ្មោះ ឆយ ជុងប៊ុម កាលពីឆ្នាំមុន ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋជាច្រើនរួមមានការសម្លុតកំហែង និង ការបង្ករបួសស្នាម និងបានជាប់គុកព្យួរ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍តុលាការសេអ៊ូលបានបង្គាប់ឱ្យដាក់គុករូបគេ១ឆ្នាំ៕ ដោយ៖ កញ្ញាដាលីស

នាងគូ ហារ៉ា សម្លាប់ខ្លួនកាលពីឆ្នាំមុន ព្រោះគេជេរតាមអនឡាញពេករឿងថតវីដេអូសិចជាមួយអតីតសង្សារ