ចាក់​ប៉ូលិស​ហើយ​ប្រុងរ​ត់ទៅ​អង់គ្លេស តែ​ត្រូវ​ចាប់​ជាប់​នៅ​អាកាសយានដ្ឋាន​

192
ចែករម្លែក

​ប៉ូលិស​ហុងកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​កក្កដា​បាន​ចាប់ខ្លួន​បុរស​អាយុ​២៤​ឆ្នាំ​ម្នាក់​នៅ​អាកាសយានដ្ឋាន​របស់​ទីក្រុង ចំពោះ​ការសង្ស័យថា​បាន​ចាក់​ប៉ូលិស​អោយ​របួស​ក្នុងអំឡុង​បាតុកម្ម​ច្របូកច្របល់​​កាលពី​ថ្ងៃ​ពុធ នៅពេល​មនុស្ស​រាប់ពាន់​នាក់​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​។​

​ប៉ូលិស​ហុងកុង​កាលពី​ថ្ងៃ​ពុធ​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​បាញ់​ទឹក​លើ​បាតុករ​គឃ្លើន​ហើយ​ចាប់ខ្លួន​មនុស្ស​ជាង​៣០០​នាក់​ផង​ដែរ​តែ​ជនល្មើស​មួយចំនួន​បាន​គេច​ខ្លួន​បន្ទាប់ពី​អុកឡុក​និង​វាយ​​ប៉ូលិស​អោយ​រងរបួស​។​គេ​ថា ប៉ូលិស​៧​នាក់​បាន​រងរបួស​កា​លពី​ថ្ងៃ​ពុធ និង​ប៉ូលិស​ម្នាក់​របួស​ដៃ​ដោយ​ការកាប់ចាក់​នឹង​កាំបិត​។​

​ប៉ូលិស​បាន​និយាយថា បន្ទាប់​ពី​ចាក់​ប៉ូលិស ជនល្មើស​បាន​ភៀសខ្លួន​និង​អ្នក​នៅ​ជុំវិញ​មិន​បាន​ជួយ​ចាប់​ទេ​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន តែ​គេ​មិនដឹង​ថា​ជន​នេះ​កំពុង​ត្រៀម​ចាកចេញ​ពី​ហុងកុង​ឬ​ធ្វើការ​នៅ​អាកាសយានដ្ឋាន​។​តែ​កាសែត​ហុងកុង​បាន​​និយាយថា ជនសង្ស័យ​ត្រូវ​ជិះ​យន្តហោះ​Cathay Pacific ទៅ​កាន់​ក្រុង​ឡុង​ដ៍​នៅ​ពាក់កណ្តាល​យប់​៕​ប្រែ​សម្រួល​៖​វាសនា​

ប៉ូលិស​បង្ហោះ​រូប​ប៉ូលិស​រហ​របួស​ដោយ​កុបករ​ចាក់​កាលពី​ថ្ងៃ​ពុធ​