​នៅ​ព្រឹក​ថ្ងៃស្អែក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​ចំនួន​២

216
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)​នៅ​ព្រឹក​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ​២០២០​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ប​ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានឹង​អញ្ជើញជា​អធិ បតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា​លើ​១- សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ការប្រើប្រាស់​និង​ការចាត់ចែង​បើ​ទ្រព្យសម្បត្តិ​រដ្ឋ​។២-សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង ​ទី​៣-បញ្ហា​ផ្សេងៗ​សំណើសុំ​ការយល់ព្រម​ពី​គណៈ​រដ្ឋ​ប​ន្ត្រី​ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការអនុ ម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម