ក្រុមហ៊ុន Samsung ប្រហែលធ្វើឱ្យបែកធ្លាយរូបថតស្មាតហ្វូនជំនាន់ថ្មីដោយចៃដន្យលើវេបសាយខ្លួនឯង

400
ចែករម្លែក

ក្រុមហ៊ុន Samsung ប្រហែលជាច្រឡំធ្វើឱ្យបែកធ្លាយទូរស័ព្ទស៊េរីខ្ពស់របស់ខ្លួននៅលើវេបសាយខ្លួនឯង។

យោងតាមបុរសឈ្មោះ ម៉ាក់ វិនបាច់​ ដែលទម្លាយព័ត៌មានជាប្រចាំអំពីឧបករណ៍របស់ Samsung បានឱ្យដឹងថា ក្រុមហ៊ុននេះបានច្រឡំបង្ហោះរូបថតមួយនៅលើវេបសាយខ្លួនឯង ដោយបង្ហាញទូរស័ព្ទថ្មី Galaxy Note 20 Ultra ដែលមិនទាន់បញ្ចេញនៅឡើយ។

ទូរស័ព្ទនោះហាក់មានពណ៌មួយហៅថា “Mystic Bronze” (សំរឹទ្ធិ) និងបានលេចធ្លាយនៅលើវេបសាយរបស់ Samsung ជាភាសារុស្ស៊ី អ៊ុយក្រែននិងចិន។

រូបភាពនោះបានបង្ហាញថា ដូច Galaxy S20 Ultra ដែរ ទូរស័ព្ទ Note 20 Ultra នឹងមានលែនថតហ្ស៊ូមបានឆ្ងាយ។

លែនពីរគ្រាប់ទៀតនៅខាងក្រោមកាមេរ៉ាគោលហាក់ខុសគ្នាពីលែនពីរគ្រាប់របស់ S20 Ultra ប៉ុន្តែគេអត់ច្បាស់ទេថាតើវាជាប្រភេទកាមេរ៉ាអ្វី។

ការបែកធ្លាយកាលពីខែឧសភាបង្ហាញថា Note 20 និង Note 20+ នឹងមានអេក្រង់ ៦,៧ អ៊ីញនិង ៦,៩ អ៊ីញ ហើយអាចមាន Ram ធំជាងមុន៕ ដោយ៖ កញ្ញាដាលីស

ស្មាតហ្វូន Note 20 Ultra បែកធ្លាយមួយភ្លែតនៅលើវេបសាយរបស់ Samsung