ប៉េ​ប ហ្គា​ឌី​អូ​ឡា ព្រមាន Liverpool ថា រដូវ​កាល​ក្រោយ​នឹងមិន​ងាយស្រួល

153
ចែករម្លែក

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​ព្រមាន​ក្រុម Liverpool ថា ក្រុម Man City ចាញ់​ក្រុម Chelsea កាលពី​សប្តាហ៍​មុន​បានធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម​ក្លាយជា​ជើងឯក​លើកដំបូង ក្នុង​រយៈពេល ៣០​ឆ្នាំ ស្របពេល​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គ្រោង​នឹងត្រូវ លើក​ពាន​នេះ​តាំងពី​ប៉ុន្មាន​ខែ​មុននេះ​មកម្ល៉េះ​។​

​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​យើង​នឹងធ្វើ​ឲ្យ​ក្រុម Liverpool ស្គាល់​រស់ជាតិ​នៅ​រដូវ​កាល ក្រោយ​និង​ប្រយុទ្ធ​ដើម្បី​បើក​ទំព័រ​សករាជ​ថ្មី​។ ប្រសិនបើ​ដំណោះស្រាយ​របស់​យើង​ត្រឹមត្រូវ វា​នឹងមិន​មានការ​លំបាក​ទេ​”​។​

​លោក​បន្តថា “​នៅក្នុង​វិស័យ​កីឡាករ​អ្នក​ត្រូវតែ​បង្ហាញ​ភាពខ្លាំង​រាល់​លើក​។ យើង​ពិតជា​ពេញ ចិត្តនឹង​អ្វីដែល​យើង​សម្រេចបាន​។ អ្វីដែល​យើង​កំពុង​ធ្វើ ប៉ុន្តែ​សម្រាប់​កីឡាករ វា​នៅ​មិនទាន់ គ្រប់គ្រាន់​ទេ​។ អតីតកាល​គឺជា​អតីតកាល​”​។​

​ទោះបីជា​យ៉ាងណា លោក ហ្គា​ឌី​អូ​ឡា បាន​កោតសរសើរ​លោក យើ​ហ្គេ​ន ក្លប់ ដែល​នៅពេល នេះ ក្រុម​របស់លោក​បាន​បំបែក​ឯតទគ្គ​កម្ម​ចាស់​ជាច្រើន​របស់​ក្រុម City ។

​ក្រុម City នឹង​បញ្ចប់​រដូវ​កាល​ដោយ​គ្មាន​វត្តមាន​របស់​កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) ដែល​អាច​នឹងចូលរួម​ជាមួយ​ក្លឹប Bayern Munich ក្នុងតម្លៃ ៥៥​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)