ច​ឌែ​ន ហិន​ដឺ​សិន ពិចារណា​ចាក់​សាក់​រូប​ពាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

200
ចែករម្លែក

កីឡាករ ច​ឌែ​ន ហិន​ដឺ​សិន (Jordan Henderson) កំពុង​រង​សម្ពាធ​ពី​មិត្ត​រួម​ក្រុម​ក្នុងការ​សាក់ រូប​បន្ថែម​មួយទៀត​គឺ​រូប​ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ពីលើ​ពាន​ឆេ​ម​ពាន​លី​ក​ដែល សាក់​នៅលើ​ភ្លៅ​កន្លងមក​។​

​ប្រធាន​ក្រុម​ហង្ស​ក្រហម​រូបនេះ​បាន​អបអរ​នឹង​ជ័យជម្នះ​លើក​ពាន​ឆេ​ម​ពាន​លី​កដោយ​សាក់​រូប​ពាន​ធំ​នៅលើ​ភ្លៅ ហើយ​នៅពេលនេះ​សារភាពថា ខ្លួន​កំពុង​ពិចារណា​ធ្វើ​ដូចគ្នា​បន្ទាប់ពី​លើក ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​

​នៅពេល​សួរថា តើ​នឹង​សាក់​រូប​បន្ថែម​មួយទៀត​ឬ​យ៉ាងណា​នោះ កីឡាករ​រូបនេះ​បាន​ឆ្លើយ តប​ថា “​ប្រហែល​ដែរ​។ មាន​មិត្ត​រួម​ក្រុមខ្លះ​បានលើកឡើង​អំពី​រឿងនេះ​។ ដូច្នេះ​ខ្ញុំ​នឹងមិន​ធ្វើ ឲ្យ​ពួកគេ​បាក់មុខ​ទេ ប៉ុន្តែ​យើង​នឹងត្រូវ​រង់ចាំ​មើល​សិន​”​។​

​ហិន​ដឺ​សិន មាន​អារម្មណ៍​ក្តុកក្តួល ខណៈ​អបអរ​ជាមួយ​មិត្ត​រួម​ក្រុម បន្ទាប់ពី​ក្រុម Manchester City ប្រកួត​ចាញ់​ក្រុម Chelsea ដែល​ធ្វើ​ឲ្យ​ក្រុម Liverpool កាលពី​ជា​ជើងឯក​ដោយ​ស្វ័យ ប្រវត្តិ​នៅ​រដូវ​កាល​ឆ្នាំ ២០១៩/២០​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ច​ឌែ​ន ហិន​ដឺ​សិន (Jordan Henderson)