រឹង​ឆ្កឺត​ជាង​៤​ម៉ោង​ដោយ​សារកូ​វីដ​១៩

267
ចែករម្លែក

​ពួក​វេជ្ជបណ្ឌិត​បាន​ព្រមាន​ថា ជំងឺ​កូវី​ដ​១៩​អាច​បង្ក​រោគលិង្គ គឺ​លិង្គ​ឡើង​រឹង​ជាង​៤​ម៉ោង ។​

​ភស្តុតាង​បាន​បង្ហាញ​លើ​បុរស​បារាំង​វ័យ​៦២​ឆ្នាំ​ម្នាក់ ដែល​បាន​ចូល​ពេទ្យ​ដោយសារ​កើតកូ​វីដ​១៩​។​គ្រូពេទ្យ​បាន​សន្និដ្ឋានថា ការ​ដែល​លិង្គ​របស់គាត់​ឡើង​រឹង​ជាប់​ដោយសារតែ​មាន​កំណក​ឈាម​នៅក្នុង​​សរសៃឈាម​នៃ​ប្រដាប់​ភេទ​របស់គាត់​។​

​សូមបញ្ជាក់​ថា កំណក​ឈាម ឬ​រោគ​ឈាមកក​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​កើតមាន​លើ​អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​១​ភាគ​៣​។​នៅពេល​កំណក​ឈាម​ធ្វើ​អោយ​ស្ទះ​សរសៃឈាម វា​ក៏​បង្ក​ការ​គាំងបេះដូង​និង​ការ​​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ផងដែរ ថែម​ទាំង​នាំ​ដល់​រោគ​រឹង​លិង្គ​។​

​ករណី​បុរស​នៅ​បារាំង​នេះ​អាច​ជា​ករណី​ទី​មួយ​ដែល​ប្រដាប់​ភេទ​របស់​គាត់​ឡើង​រឹង​យូរ​ជាង​៤-៥​ម៉ោង​ដោយសារតែ​វីរុស​កូរ៉ូណា ដែល​បាន​សម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​ហើយ​នៅ​ទូទាំង​ពិភពលោក​។​

​អ្នកជំងឺ​បាន​ចាក​ចេញពី​កន្លែង​សង្គ្រោះបន្ទាន់​ក្រោយ​ដេក​ព្យាបាល​ជាមួយនឹង​ឧបករណ៍​ជំនួយ​ដង្ហើម​អស់​ពេល​២​សប្តាហ៍ និង​ឥឡូវ​បាន​ជា​ពី​កូវី​ដ​១៩ រីឯ​បញ្ហា​ឡើង​រឹង​ប្រដាប់ភេទ​ជាប់​ក៏​លែងមាន​៕​ប្រែ​​សម្រួល​៖​វាសនា​

បុរស​បារាំង​វ័យ​៦២​ឆ្នាំ​រង​រោគ​រឹង​លិង្គ​ក្នុងពេល​ដេក​ព្យាបាល​កូវី​ដ​១៩​នៅ​មន្ទីរពេទ្យ​