មី​គែល អា​តេ​តា ថា ម៉េ​ស៊ុត អូ​ហ្ស៊ី​ល មិន​ស្ថិតក្នុង​ការពិចារណា

135
ចែករម្លែក

លោក មី​គែល អា​តេ​តា (Mikel Arteta) គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal បាន​អះអាង ថា ខ្សែបម្រើ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​ក្នុង​ក្លឹប​គឺ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) មិនបាន ស្ថិតក្នុង​ការពិចារណា​របស់លោក​នោះទេ​នៅពេល​និយាយ​ដល់​រឿង​ជ្រើសរើស​ក្រុម​ជម្រើស​នោះ​។​

​កីឡាករ អូ​ហ្ស៊ី​ល បាន​ក្លាយជា​និមិត្តរូប​នៃ​ភាព​បែកបាក់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​អ្នកគាំទ្រ ក្រុម Arsenal ជាច្រើន​ជឿថា កីឡាករ​រូបនេះ​មិន​ស័ក្តិ​សមជា​កីឡាករ​ដែល មាន​តម្លៃ​ខ្លួន​ខ្ពស់ ជាងគេ ក្នុង​ក្លឹប​នេះ​ទេ​។​

​អតីត​កីឡាករ​ជម្រើសជាតិ​អាល្លឺម៉ង់​រូបនេះ​ទទួលបាន​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន​ក្នុង​មួយ សប្តាហ៍ ប៉ុន្តែ​មិនទាន់បាន​លេង​មួយ​នាទី​នៅឡើយ​ទេ​សម្រាប់​ក្រុម Arsenal ចាប់តាំងពី​បន្ត​រដូវ កាល​បាល់ទាត់​ឡើងវិញ​។​

​លោក អា​តេ​តា សង្កត់ធ្ងន់ថា ការសម្រេចចិត្ត​បែប​យុទ្ធសាស្ត្រ​នេះ​បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ បន្ត​នៅក្រៅ​ការប្រកួត​រហូតដល់​ពេល​ក្រុម​នេះ​ឈ្នះ​ក្រុម Sheffield United​ក្នុងការ​ប្រកួត​ដណ្តើម ពាន FA Cup ជា​ពេលដែល​គេ​រាយការណ៍​ថា កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​រងរបួស​។​

​នៅពេល​សួរថា តើ​ប្រាក់​ឈ្នួល​របស់ អូ​ហ្ស៊ី​ល ជះឥទ្ធិពល​មិនល្អ​ណាមួយ​ឬ​យ៉ាងណា​សម្រាប់ ក្រុម លោក អា​តេ​តា បាន​ឆ្លើយតប​ថា “​នោះ​គឺជា​កិច្ចព្រមព្រៀង​ដែល​កីឡាករ​និង​ក្លឹប​សប្បាយ ចិត្ត​នឹងធ្វើ ហើយ​វា​មិនមែនជា​អ្វីដែល​អាចជា​បញ្ហា​នោះទេ​”​។​

​លោក​បន្តថា “​ខ្ញុំ​គិតថា កីឡាករ​ទទួលបាន​អ្វីដែល​ពួកគេ​ស័ក្តិសម​នឹង​ទទួលបាន ពីព្រោះ​មាន ពីរ​ភាគី ហើយ​ថា វា​មិនគួរ​ជា​រឿង​ដែល​ខ្ញុំ​ត្រូវ​វិនិច្ឆ័យ​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)