Arsenal នឹង​ប្រកាស​កិច្ចព្រម ព្រៀង​ថ្មី​យូរអង្វែង​ជាមួយ​កីឡាករ ប៊ូ​កា​យ៉ូ សា​កា

124
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Arsenal នឹង​ប្រកាស​ពី​ការសម្រេច​កិច្ចព្រមព្រៀង​រយៈពេល​វែង​ជាមួយ កីឡាករ​វ័យក្មេង ប៊ូ​កា​យ៉ូ សា​កា (Bukayo Saka) នៅ​សប្តាហ៍​នេះ​។​

​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​របស់​ក្រុម Arsenal នៅ​រដូវ​កាល​នេះ ដោយ​លេង​បាន​៣៣​លើក​នៅ​គ្រប់​ការប្រកួត​។​

​ស្របពេល​កិច្ចសន្យា​ជិត​នឹង​ផុតកំណត់ លោក មី​គែល អា​តេ​តា (Mikel Arteta) អន្ទះសា​ចង់​រក្សា ទុក​កីឡាករ សា​កា ហើយ​ក្លឹប​កំពុង​ព្យាយាម​សម្រេច​កិច្ចព្រមព្រៀង​មុន​មានការ​ប្រកាស ជា​ផ្លូវការ​។​

​លោក អា​តេ​តា ក៏​កំពុង​ដោះស្រាយ​ភាពមិនប្រាកដប្រជា​ជុំវិញ​អនាគត​របស់​កីឡាករ​កំពូល ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre-Emerick Aubameyang) ផងដែរ ដែល​គ្រោង​នឹង​ចប់​កិច្ច សន្យា​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។​

​ក្លឹប Barcelona និង Inter Milan ចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​រូបនេះ ហើយ​ក្រុម​កាំភ្លើង​ធំ​ស្ទាក់ ស្ទើរ​មិន​ចង់​បាត់បង់​កីឡាករ​រូបនេះ​ដោយ​ឥត​តម្លៃ​ខ្លួន​ក្នុង​រយៈពេល​១២​ខែ​ទៀត​នោះទេ​។ ដោយឡែក​រឿង​កីឡាករ សា​កា លោក អា​តេ​តា បញ្ជាក់ថា លោក​មាន​ទំនុកចិត្ត​លើ​ការ ពន្យារ​កិច្ចព្រមព្រៀង​នេះ​។

​លោក​បាន​និយាយថា “​ខ្ញុំ​រីករាយ​មែនទែន​ជាមួយនឹង​កីឡាករ​វ័យក្មេង​ដែល​យើង​មាន​។ ពួកគេ​គ្រាន់តែ​ត្រូវការ​បរិយាកាស​ត្រឹមត្រូវ​នៅ​ជុំវិញ​ពួកគេ ហើយ សា​កា កំពុងតែ​ធ្វើ​រឿង បែបនេះ ទោះបីជា​ស្ថិតក្នុង​បរិយាកាស​លំបាក​ក៏ដោយ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប៊ូ​កា​យ៉ូ សា​កា (Bukayo Saka)