សមោសរ​, សម្គាល់​, សាន្ត​, អធិកអធម​, អធិការ​, អរូប​, អគោចរ​, អគតិ​, ឧក្រិដ្ឋ​

134
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

សមោសរ សៈ​ម៉ោ​-​ស បា​. ( ន​. ) ទីប្រជុំ : ក្នុង​សមោសរ ។ កិ​. ប្រជុំ​, ភ្ជុំគ្នា​, ចួប​ជុំ : មក​ស​មោ សរ​ក្នុង​ទីមួយ ។

សម្គាល់ សំ​-​គាល់ ( កិ​. ) ចំណាំ​, ចំណាំទុក​ឲ្យ​ស្គាល់ : សម្គាល់ការ​, សម្គាល់ចិត្ត​, សម្គាល់ពុត​, សម្គាល់ថា ។ ន​. សេចក្ដី​ចំណាំទុក​ឲ្យ​ស្គាល់ : មាន​សម្គាល់​ក្នុង​ចិត្ត ។ សម្គាល់ហេតុ សេចក្ដី ដែល​សរសេរ​នៅ​ភាគ​ខាងក្រោម​ដោយឡែក មាន​យោង​លេខ​មួយគូ​ស្របគ្នា គ្រឿង​សម្គាល់ ហេតុ​ឬ​សេចក្ដី​ផ្សេងៗ (​ហៅ នយលក្ខណៈ ក៏បាន​) ។

សាន្ត សាន​( គុ​. ) ដែល​ស្ងប់​, រម្ងាប់​, ស្ងប់រម្ងាប់​; ក្សេមក្សាន្ត​, សុខ​ស្រួល : ស្រុក​សុខសាន្ត ស្រុក​សុខ​ស្រួល​, ស្រុក​ក្សេមក្សាន្ត​។ សាន្តគ្រោះ (​សាន​–) ដែល​ស្បើយ​គ្រោះកាច​, ស្បើយ គ្រោះថ្នាក់ : ព្រៃ​សាន្តគ្រោះ ព្រៃ​ដែល​ឥត​គ្រោះកាច​, ព្រៃ​ដែល​មិន​ចាញ់ ។ សាន្តត្រាណ (​សាន​–) ដែលមាន​ការគ្រប់គ្រង​ឬ​មាន​ពំនាក់​នាំ​ឲ្យ​បាន​សុខ​ស្រួល​ហើយ : ស្រុក​សាន្តត្រាណ (​ម​. ព​. ត្រាណ ផង​) ។ សាន្តសុខ សុខ​ស្រួល ។​ល​។

អធិកអធម អៈ​ធឹ​ក​-​អៈ​ធំ​( គុ​. ) (​អធិក “​ក្រៃលែង​, រុងរឿង​, ហ៊ឹកហ៊ាក់​” + អធម “​ថយ​ថោក​, ថោកទាប​; មិន​រុងរឿង​, រម៉េះរម៉ោះ​, រប៉ិចរប៉ី​, រាយរង​, បន្ទាប់បន្សំ​;…) ខ្មែរ​ប្រើពាក្យ​នេះ​ចំពោះ តែ​ពិធីបុណ្យ​ឬ​ពិធី​អ្វីមួយ ដែល​រុងរឿង​ផង រម៉េះរម៉ោះ​ឬ​រប៉ិចរប៉ី​រាយរង​ខ្លះ​ផង : ធ្វើបុណ្យ​សីមា អធិកអធម ៧ យប់​គម្រប់ ៧ ថ្ងៃ គឺ​ធ្វើបុណ្យ​សីមា​នោះ មាន​របៀប​រៀបចំ​រុង​រឿង​ហ៊ឹកហ៊ាក់​ផង មាន​ល្បែង​របាំ​រម៉េះរម៉ោះ​និង​ការលក់ដូរ​ចេក​អំពៅ​នំចំណី​ជាដើម ។ រប៉ិចរប៉ី រាយរង ពេញ​ពាស នៅ​ទីជិតៗ​នោះ​ផង​; បើ​មិនមាន​លក្ខណៈ​ដូច្នោះ​ទេ ពុំគួរ​ហៅថា អធិកអធម​ឡើយ ។​

អធិការ​–​អៈ​ធិ​– ( ន​. ) ការបំពេញ​កុសល​ដ៏​ក្រៃលែង (​មហា​បរិច្ចាគ​); អំណាច​; សិទ្ធិ ឬ​សិទ្ធិ​ភាព​; ការគ្រប់គ្រង​; ការបង្គាប់បញ្ជា​, បញ្ជាការ​; មុខការ​; មុខក្រសួង​; ទី​ធ្វើ​រាជការ​; ភារៈ​; ច្បាប់​, ច្បាប់​បញ្ញត្ត​; ចំពូក​សេចក្ដី​; ដំណើរ​សេចក្ដី ។ អ្នកគ្រប់គ្រង​; អ្នកត្រួតត្រា​; អ្នកទទួលការ​ខុសត្រូវ : អធិការ​សាលាបឋមសិក្សា​, អធិការ​ក្រុម​នគរបាលជាតិ ។​ល​។ ខ្មែរ​ច្រើន​ប្រើពាក្យ​នេះ​ចំពោះ ការហៅ​បព្វជិត​ដែល​បានទទួល​សញ្ញាប័ត្រ​តាំង​ជា​អធិបតី​ក្នុង​វត្ត​មួយៗ : លោក​អធិការ ឬ ចៅអធិការ ។​

អរូប អៈ ( គុ​. ) នាមសព្ទ​ដែល​ឥត​រូប : ចិត្ត​, វិញ្ញាណ​, វេទនា​, សញ្ញា​, សភាព​, សេចក្ដី​, ចំណង់​, បំណង​,… ជា​អរូបនាម (​ព​. ផ្ទ​. រូបនាម​)​។ អរូបព្រហ្ម ព្រហ្ម​ឥត​រូប (​ព​. ផ្ទ​. រូបព្រហ្ម​) ។​

អគោចរ –​អៈ​– ( ន​. ) ទី​ដែល​មិនគួរ​ទៅ​; ទី​ដែល​បព្វជិត​ពុំគួរ​ទៅ : លំនៅ​ពេស្យា​, លំនៅ​ស្ត្រី មេម៉ាយ​, លំនៅ​ស្ត្រី​ចាស់​ក្រមុំ​, លំនៅ​ភិក្ខុនី​, លំនៅ​បណ្ឌក​, ទីប្រជុំ​ផឹកសុរា ឬ រោង​លក់​សុរា​ទាំង ៦ កន្លែង​នេះ​ជា​អគោចរ​, បព្វជិត​ពុទ្ធសាសនិក​ពុំគួរ​ទៅ​ឡើយ ។​

អគតិ អៈ​គៈតិ ( ន​. ) ការ​ពុំគួរ​ប្រព្រឹត្ត​, សេចក្ដី​លម្អៀង : លុះ​ក្នុង​អគតិ​, វិនិច្ឆ័យ​ក្តី​ដោយ​អគតិ ។ អគតិ “​សេចក្ដី​លម្អៀង​” មាន​៤​យ៉ាង​គឺ ១-​ឆន្ទាគតិ សេចក្ដី​លម្អៀង​ព្រោះ​ស្រឡាញ់​; ២-​ទោសាគតិ សេចក្ដី​លម្អៀង​ព្រោះ​ស្អប់​; ៣-​មោហាគតិ សេចក្ដី​លម្អៀង​ព្រោះ​ល្ងង់​, ព្រោះ​ពុំ យល់​ការខុសត្រូវ​; ៤-​ភយាគតិ សេចក្ដី​លម្អៀង​ព្រោះ​ខ្លាច​បុណ្យ​ខ្លាច​អំណាច​ឬ​ខ្លាចចិត្ត​គេ ។

ឧក្រិដ្ឋ អុក​-​ក្រិត ( គុ​. ) ធ្ងន់​, យ៉ាង​ធ្ងន់​; ធំ​, យ៉ាង​ធំ​; តឹង​, យ៉ាង​តឹង​, យ៉ាង​តឹងតែង​, យ៉ាង​ម៉ឺងម៉ាត់ ។​ល​។ ទោសឧក្រិដ្ឋ ឬ ឧក្រិដ្ឋទោស ទោស​ធ្ងន់ ។ បទឧក្រិដ្ឋ​បទល្មើស​ឬ​ដំណើរ​ល្មើស​ដែល​ប៉ះ ទៅលើ​ទោសឧក្រិដ្ឋ : អំពើ​នុះ​ចូលក្នុង​បទឧក្រិដ្ឋ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​