មាន​ជំងឺហឺត​គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​?

129
ចែករម្លែក

ពេល​មាន​ជំងឺហឺត​គួរ​ចៀសវាង​ទទួលទាន​អាហារ​អ្វីខ្លះ​?

១. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
​ឈី​ស ទឹកដោះ​គៅ បឺ​រ ការ៉េម យ៉ា​អួរ និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ផ្សេងទៀត សុទ្ធតែជា​អាហារ​ដែល​អាច​បណ្ដាលឱ្យ​អាកា​រៈ​នៃ​ជំងឺហឺត​ធ្វើទុក្ខ​ឡើង​។​

២. សណ្ដែកសៀង​
​ចំពោះ​អ្នក​ជំងឺហឺត​មួយចំនួន​មិនអាច​ទទួលទាន​សណ្ដែក​សៀង​និង​ផលិត​អាហារ​ផ្សេងទៀត​ដែល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​បានឡើយ​ដោយ​វា​បង្ក​ឱ្យ​អាកា​រៈ​នៃ​ជំងឺ​នេះ​រើ​ឡើង​។ ដូច្នេះ​ចូរ សម្គាល់​មើល​ពី​អាកា​រៈ​នៃ​ជំងឺហឺត​របស់​អ្នក​ក្រោយពេល​ទទួលទាន​អាហារ​នេះ​។​

៣. ស៊ុត​
​ត្រឹមតែ​ក្លិន​នៃ​ស៊ុត​ដែល​កំពុង​ចម្អិន​ក៏​គ្រប់គ្រាន់​នឹង​បណ្ដាលឱ្យ​អាកា​រៈ​នៃ​ជំងឺហឺត​ធ្វើទុក្ខ​បាត់ទៅហើយ​! ដូច្នេះ​គួរ​ប្រយ័ត្ន​នៅពេល​ទទួលទាន​អាហារ​ផ្សេងទៀត​ក៏​ព្រោះ​វា​អាចមាន​ផ្ទុក​ស៊ុត​ដែរ​។​

៤. អាហារ​មាន​ផ្ទុក​សារធាតុ Gluten
Gluten ជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​ក្នុង​ស្រូវ​សាលី​ហើយ​មាន​ឥទ្ធិពល​ធ្វើឱ្យ​អាកា​រៈ​នៃ ជំងឺហឺត​ធ្វើទុក្ខ​ឡើង​។​

៥. ត្រី​សាល​ម៉ុ​ន​
​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​មិន​សាក​សម​សម្រាប់​អ្នកជំងឺ​ហឺត​ឡើយ ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ អាកា​រៈ​នៃ​ជំងឺហឺត​រើ​ឡើង​។​

៦. សណ្ដែកដី​
​មិន​ត្រឹមតែ​សណ្ដែកដី​ឡើយ​ដែល​អ្នក​មិនគួរ​ទទួលទាន​គឺ​រួមបញ្ចូល​ទាំង​អាហារ​ផ្សេងទៀត​ដែល មាន​ផ្ទុក​វា​តែម្ដង​៕ ដោយៈ heath.com.kh