មន្ត្រី​សុខាភិបាលៈ កម្ពុជា ទទួលបាន​ប្រាក់​តម្កល់ ៩ លាន​ដុល្លារ ពី​ជនបរទេស ធ្វើតេស្ត​ជិត ៣​ម៉ឺន

248
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឱ្យដឹងពី​ចំនួន ទឹក ប្រាក់ ដែល​ទទួលបាន​ពី​ការតម្កល់​របស់​ជនបរទេស​ដែល​ចូ​មក​កម្ពុជា “ គិត​ចាប់ពី​ថ្ងៃទី​១៥ ដែល​ចាប់តាំងពី​ការដាក់​វិធានការ​ឲ្យ​ជនបរទេស​ដាក់​ប្រាក់​តម្កល់ ដើម្បី​តាមដាន​សុខភាព ពេល​ចូលមក កម្ពុជា​នោះ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល ទទួលបាន ប្រាក់​តម្កល់​សរុប​ចំនួន​៩​លាន​ដុល្លារ​អាមេរិក​ពី​ជនបរទេស​សរុប​ចំនួន ៣​ពាន់​នាក់ ដែល​បាន ចូលមកក្នុង​ប្រទេស កម្ពុជា ហើយ​ក្រសួង​ក៏បាន​បង្វែរ​ថវិកា​ទាំងនោះ​ជូនទៅ​វិញ​នៅ​ថ្ងៃទី​១៥ និង ទី​១៦ និង ទី ១៧-១៨-១៩ ជា​រៀងរាល់ថ្ងៃ នៅពេល​ពួកគេ​បញ្ចប់ ការតាមដាន​សុខភាព រួចរាល់ បន្ទាប់ពី​ទូទាត់​វិ​ក័យ​ប​ត្រ​សណ្ឋាគារ​ដែល​ពួកគេ​ជ្រើសរើស​ស្នាក់នៅ មន្ទីរពិសោធន៍ ដែល​បានធ្វើ​តេស្ត​ពួកគេ​ដើម្បីរ​កកូ​វីដ ១៩ “​។​

លោក ស្រី យក់ សម្បត្តិ ថ្លែង​នៅក្នុង​សន្និសីទ​សារ ព័ត៌មាន ស្ដីពី ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ពី​ក្រៅប្រទេស​ចូលមក កម្ពុជា ( រូបៈ មេសា )


​លោកស្រី យក់ សម្បត្ដិ ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​យ​នៅ​ទីស្តីការ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ​២០២០ នេះ ស្ដីពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ពី​ក្រៅប្រទេស​ចូលមក កម្ពុជា ។​


​គួររំឭកថា កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​ជូនដំណឹង​ថា អ្នកដំណើរ​ជា​ជនបរទេស ដែល​បាន​មកដល់ កម្ពុជា ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព ក្នុង​ទឹកប្រាក់​យ៉ាងតិច ៥០ ០០០ ដុល្លារ និង មាន​ប្រាក់​តម្កល់ (​ជា​សាច់ប្រាក់ ឬ បណ្ណ ឥណ​ពន្ធ ) ហើយ​ត្រូវ​បង្ក​កនៅ​ធនាគារពាណិជ្ជ ដែល​កំណត់​នៅ​ទីតាំង​ព្រំដែន​នីមួយៗ ដែល មាន​ចំនួន​យ៉ាងតិច ៣០០០​ដុល្លារ ហើយ​ថវិកា​នេះ​ត្រូវ​រក្សាទុក ដើម្បី ទូទាត់​ចំណាយ​ផ្សេងៗ ក្នុងពេល​អនុវត្ត​វិធានការ​សុខាភិបាល ហើយ​បើតាម​លោកស្រី យក់ សម្បត្តិ ចាប់​តាំង ពី អនុញ្ញាត​ឲ្យ​ចូល​ប្រទេស មកដល់​ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០ អ្នកដំណើរ​ពី ក្រៅ​ប្រ​ទស ចូលមក​កម្ពុ​ជាមាន​ចំនួន ១៦ ១២៩ នាក់​ហើយ ដែល​អ្នក​ទាំងនោះ ត្រូវបាន​ក្រសួង សុខាភិបាល យក​សំណាក​ពួកគេ ទៅ​ពិសោធន៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​វិទ្យាស្ថាន​សុខភាព សាធារណៈ ហើយ​ចំពោះ​ជនបរទេស ដែល​គ្មាន​ឯកសារ​បញ្ជាក់​តាម​ការ​កំណត់ នឹង មិន អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​កម្ពុជា ឡើយ ។​


​លោកស្រី រដ្ឋលេខាធិការ បាន​បន្ថែមថា រហូតមកដល់​ពេលនេះ វិទ្យាស្ថាន​ប៉ាស្ទ័រ បានធ្វើ តេស្ដ​ចំនួន ២៩ ០១៧ តេស្ត ចំពោះ​មនុស្ស ២០ ៣៩៧ នាក់ និង​នៅ​វិទ្យាស្ថាន​សុខភាព សាធារណៈ មានការ​ធ្វើតេស្ត ១០ ៥៩០ នាក់ ដើម្បីរ​កកូ​វីដ​១៩ ហើយ​ថា ប្រទេស កម្ពុជា ក៏ បើក​លទ្ធភាព ជូន​ដល់​អ្នកដំណើរ ដែល​មានបំណង​ធ្វើដំណើរ ចេញទៅ​ក្រៅប្រទេស ខណៈ ដែល​ប្រទេស​មួយចំនួន តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់ថា គ្មាន​កូ​វីដ​-១៩ ដោយ​ចាប់តាំងពី ក្រសួង​ដាក់​ឲ្យ​អនុវត្ត​មក មាន​ប្រជាជន​ជិត​១​ពាន់​នាក់​ហើយ បាន​ទៅធ្វើ​តេស្ដ ដើម្បី ទទួល បាន​វិញ្ញាបនបត្រ ដើម្បី ផ្តល់​លទ្ធភាព​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស​។​
​បើតាម លោកស្រី យក់ សម្បត្ដិ ក្រសួងសុខាភិបាល គ្រោង​បង្កើតឱ្យមាន​មន្ទីរពិសោធន៍​កូ​វីដ ១៩ នៅ​ខេត្តសៀមរាប បាត់ដំបង និង ខេត្ត កំពង់ចាម ដើម្បី សម្រួល​ដល់ ការធ្វើ តេស្ត រក​កូ​វីដ​១៩​។​


​គិត​ត្រឹម​ព្រឹក​ថ្ងៃ ០៣ ខែ កក្កដា ឆ្នាំ ២០២០ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ចំនួន ១៤១​នាក់ ជា​សំ​ស្បើយ ១៣១ នាក់ កំពុង​សម្រាក​ព្យាបាល ១០​នាក់ និង មិនទាន់មាន​អ្នកស្លាប់ ដោយ សារ​ជំងឺ​កូ​វីដ ១៩ នេះ​ទេ ៕សរន